Cctimesw1140xh150cm copy

សារព័ត៌មាន CNN នៅហ្វីលីពីនប្រកាសបិទទ្វារដោយសារបញ្ហាហិរញ្ញវត្ថុ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ហ្វីលីពីន៖ ប្រព័ន្ធផ្សព្វផ្សាយ CNN Philippines បានប្រកាសនាថ្ងៃចន្ទថា នឹងបញ្ឈប់បើកដំណើរការប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង ទូរទស្សន៍ខ្សែកាបទាំងអស់ ចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤តទៅ ដោយសារការខាត់បង់នូវហិរញ្ញវត្ថុ ខណៈបុគ្គលិកក្រុមហ៊ុនរហូតដល់ ៣០០នាក់ នឹងត្រូវបាត់បង់ការងារ។

បណ្តាញសារព័ត៌មាន CNN បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៥ ដោយសិទ្ធិផ្តាច់មុខរបស់ CNN ដែលជាសារព័ត៌មានដ៏ធំមួយ មានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក។ បុគ្គលិករបស់ CNN Philippines ត្រូវបានជូនដំណឹងនាថ្ងៃចន្ទ អំពីការសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការផ្សាយនិងផលិតព័ត៌មាន នៅគ្រប់វេទិកាទាំងអស់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Nine Media Corporation ដែលជាម្ចាស់ CNN Philippines ដែលឈានដល់ការសម្រេចចិត្តបញ្ឈប់ គឺក្រោយប្រឈមការខាតបង់ហិរញ្ញវត្ថុជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងវិស័យសារព័ត៌មាន ដែលកំពុងវិវត្តប្រែប្រួលឆាប់រហ័ស និងមានការប្រកួតប្រជែងខ្លាំង យ៉ាងណាក៏ដោយ។ ចំពោះការបិទទ្វារនេះ បានធ្វើឲ្យមានប៉ះពាល់ដល់បុគ្គលិកសរុបប្រហែល៣០០នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង