Cctimesw1140xh150cm copy

វៀតណាមចាប់ខ្លួន«មេឃាតករនិងជាអ្នកជួញដូរគ្រឿងញៀន»គេចខ្លួនក្នុងព្រៃអស់២ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឃាតករសម្លាប់មនុស្ស និងជាអ្នករត់ពន្ធគ្រឿងញៀន លោកង្វៀន ហុងសឺន

វៀតណាម៖ ឃាតករសម្លាប់មនុស្ស និងជាអ្នករត់ពន្ធគ្រឿងញៀនដ៏ធំក្នុងប្រទេសវៀតណាមដែលបានរត់គេចខ្លួនសំងំក្នុងព្រៃអស់ជាង ២ ឆ្នាំត្រូវបានក្រុមប៉ូលីសពិសេសវៀតណាមតាមប្រមាញ់ចាប់ខ្លួនបានដល់ក្នុងព្រៃដែលឃាតករកំពុងតែសំងំលាក់ខ្លួន។ លោកង្វៀន ហុងសឺន អាយុ ៤១ ឆ្នាំ ត្រូវបានប៉ូលីសនៅទីក្រុង Ha Tinh ឃាត់ខ្លួនកាលពីថ្ងៃចន្ទ ដើម្បីស៊ើបអង្កេតបន្ថែមពីបទមនុស្សឃាត និងជួញដូរគ្រឿងញៀនខុសច្បាប់។ កាលពីថ្ងទី 1១៥ ខែឧសភា ឆ្នាំ ២០២២ លោក ហុងសឺន រួមជាមួយនឹងជងរងគ្រោះវ័យ ៤២ ឆ្នាំម្នាក់ឈ្មោះ Huong ដែលជាមន្ត្រីអនុរក្សព្រៃឈើបានជប់លៀងផឹកស៊ីនៅក្នុងរោងមួយក្នុងឧទ្យានជាតិ Vu Quang ក្នុងប្រទេសវៀតណាម។ បន្ទាប់ពីផឹកស៊ីមួយសន្ទុះក៏បានផ្ទុះជាជម្លោះបានកើតឡើងក្នុងវង់ ហើយឃាតករបានកាប់ជនរងគ្រោះជាច្រើនកាំបិតរហូតដល់បាត់បង់ជីវិត។

ក្រោយពីប្រព្រឹត្តបទល្មើស ឃាតករបានទុកកាំបិតនៅកន្លែងកើតហេតុ ហើយលាក់ខ្លួនក្នុងព្រៃ និងជ្រកចូលក្នុងរោងចោលក្បែរព្រំដែនឡាវ ។ ប៉ុន្មានខែក្រោយមកលោក ហុងសឺន បានឃុបឃិតជាមួយឧក្រិដ្ឋជនទាំងក្នុង និងក្រៅប្រទេសវៀតណាម ហើយបានចូលរួមជាមួយក្រុមជួញដូរគ្រឿងញៀន។ នៅដើមខែមករា ប៉ូលីស Ha Tinh បានកំណត់ថាលោក ហុងសឺន កំពុងដឹកថ្នាំញៀនយ៉ាងច្រើនទៅកាន់កន្លែងបោះបង់ចោលមួយក្នុងឧទ្យានជាតិ Vu Quang ដើម្បីប្រតិបត្តិការជួយដូរទ្រង់ទ្រាយធំ។ ប៉ូលីសវៀតណាមបានធ្វើការចូលឆ្មក់កន្លែងដែលលោក ហុងសឺន កំពុងលាក់ខ្លួននិងបានរឹបអូសបានថ្នាំញៀនជាង ២៥,០០០ គ្រាប់ កាំភ្លើងមួយដើម និងគ្រាប់ ៤៦ គ្រាប់ រួមនឹងអាវុធ និងជាតិផ្ទុះជាច្រើនទៀត បច្ចុប្បន្នមេគ្រឿងញៀន និងជាអតីតឃាតកររូបនេះត្រូវបានប៉ូលីសវៀតណាមឃាត់ខ្លួន និងបើកការស៊ើបអង្កេតបន្ត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង