Cctimesw1140xh150cm copy

ឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ ម្នាក់ និងប្រជាការពារ២នាក់ ពីបទគំរាមយកប្រាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ស្នងការនគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចំនួន ១នាក់ និងប្រជាការពារ ចំនួន២នាក់ទៀត ពាក់ព័ន្ធនឹងការគំរាមកំហែងយកប្រាក់ពីយុវជន៥នាក់ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង កាលពីថ្ងៃ២៥មករា។ នេះបើតាមការចុះផ្សាយរបស់ស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីយុវជន០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ១នាក់ រួមនឹងប្រជាការពារចំនួន០២នាក់ទៀត ពីបទកំហែងយកប្រាក់។

សូមជម្រាបថា បច្ចុប្បនជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី និងកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួនជនសង្ស័យនៅសេសសល់មួយចំនួនទៀត៕

រូបភាព៖​ ស្នងការនគរបាលរាជធានីភ្នំពេញ 
រូបភាព៖​ ស្នងការនគរបាលរាជធានីភ្នំពេញ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង