681 ezgif.com resize
Swift cc time

កូរ៉េខាងជើងបាញ់«មីស៊ីលឆ្លងទ្វីប»ជាច្រើនគ្រាប់ចេញពីប្រទេសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានអះអាងថាកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ នៅព្រឹកព្រលឹមថ្ងៃអង្គារនេះដែលជាប្រភេទមីស៊ីមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងលិចរបស់កូរ៉េខាងជើង ហើយនេះក៏ជាការបាញ់មីស៊ីលឆ្លងទ្វីបរបស់ខ្លួនលើកទី៣ផងដែរ។

យោធាកូរ៉េខាងត្បូងបានអះអាងថាមីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីទឹកដីកូរ៉េខាងជើងនៅម៉ោងប្រមាណ ៧ព្រឹក ។ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនេះ។ការបាញ់បង្ហោះនេះធ្វើឡើងចំពេលមានការកើនឡើងនៃភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងបន្ទាប់ពីមានការរារាំងនៃមីស៊ីលដែលត្រូវបានបាញ់ដោយទីក្រុងព្យុងយ៉ាង ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ៕

Khcct banner

អត្ថបទទាក់ទង