Cctimesw1140xh150cm copy

ខេត្តមណ្ឌលគិរី៖«កូនដំរីព្រៃ»មួយក្បាលត្រូវបានគេបាញ់សម្លាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តមណ្ឌលគិរី៖«កូនដំរីព្រៃ»មួយក្បាល នៅថ្ងៃទី ២៦ មករាម្សិលមិញ ត្រូវបានប្រទះឃើញដេកស្លាប់ ហើយមានឃើញស្លាកស្នាមអាវុធ បុកចំឆ្អឹងជំនីឆ្វេងកូនដំរីតូចមួយក្បាលនេះ។បច្ចុប្បន្នអាជ្ញាធរកំពុងស្រាវជ្រាវ ធ្វើកោសល្យវិច្ច័យ កសាង​សំណុំរឿងបញ្ជូនទៅតុលាការ។

យោងតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី ២៦ ខែមករា មន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ជា តារា អនុប្រធានមន្ទីរទៅចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់អចនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិ ក្ដោយ ឃុំរយ៉ ស្រុក កោះញែក ពេលត្រឡប់មកវិញបានប្រទះឃើញ«កូនដំរីងាប់»មួយក្បាល ពិនិត្យឃើញលើដងខ្លួន មានស្នាមគ្រាប់កាំភ្លើង ១គ្រាប់ ចំឆ្អឹងជំនីខាងឆ្វេង។

បើតាមរបាយការណ៍ ករណីនេះកើតឡើងនៅ ក្នុងភូមិជីក្លប់ ឃុំ សុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ចំណែក កូនដំរីងាប់ មន្រ្តីបរិស្ថានខេត្តបានដឹកយកមកស្នាក់ការរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់ ដើម្បីធ្វើកោសល្យវិច្ច័យ កសាង​សំណុំរឿងបញ្ជូនទៅតុលាការ។គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជា៕





ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង