Cctimesw1140xh150cm copy

ចិន-សិង្ហបុរីសម្រេច«លើកលែងVISA»រួមគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖លោក Peter Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសចិន និង លោក Wu Xi អគ្គនាយកនៃនាយកដ្ឋានកិច្ចការកុងស៊ុលនៃក្រសួងការបរទេសចិន។រូបភាព៖CCTV

ចិន៖រដ្ឋាភិបាលប្រទេសចិន និងសិង្ហបុរី នៅថ្ងៃទី ២៥ មករាម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។កិច្ចព្រមព្រៀងគ្នានេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៤​ខាងមុខនេះ ពោលគឺមុខចូលឆ្នាំចិន។

យោងតាមកិច្ចព្រមព្រៀងនេះ ពលរដ្ឋចិន និង សិង្ហបុរី កាន់លិខិតឆ្លងដែនធម្មតានឹងត្រូវបានអនុញ្ញាតឱ្យចូល និង ស្នាក់នៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមកដោយលែកលែងទិដ្ឋាការ ឬVISAបានរយៈពេល៣០ថ្ងៃ។កិច្ចព្រមព្រៀងនេះ គ្របដណ្ដប់លើការមកលេងសម្រាប់ភ្ញៀវទេសចរ និង មនុស្សដែលមកលេងសាច់ញាតិ ឬធ្វើអាជីវកម្មផ្ទាល់ខ្លួន។ 

បើតាមកិច្ចព្រមព្រៀងនេះ សម្រាប់សកម្មភាពដូចជា ការងារ និង ការរាយការណ៍ព័ត៌មាន គឺទាមទារការយល់ព្រមជាមុន ហើយប្រសិនស្នាក់នៅលើសពី៣០ ថ្ងៃ វានៅតែចាំបាច់ក្នុងការទទួលបានទិដ្ឋាការសមស្របមុនពេលចូលប្រទេសណាមួយ។

ការសម្រេចលើកលែងទិដ្ឋការរួមគ្នានេះ ដោយភាគីទាំងពីរយល់ថា ដោយសារទំនាក់ទំនងនៃប្រទេសទាំងពីរល្អ និង ចង់ឃើញការផ្លាស់ប្តូរកាន់តែច្រើននៅកម្រិតប្រជាជន និង ប្រជាជនរបស់ប្រទេសទាំងពីរ។ហើយការងារនេះនឹងបន្តអនុវត្តយ៉ាងខ្លាំងក្លានូវការលើកលែងទិដ្ឋាការ ឬកិច្ចព្រមព្រៀងនីតិវិធីទិដ្ឋាការសាមញ្ញជាមួយប្រទេសដទៃទៀត។

គួរបញ្ជាក់ថា ចិនបានបញ្ចប់កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយប្រទេសចំនួន ១៥៧ ។ ការលើកលែងទិដ្ឋាការទៅវិញទៅមកពេញលេញត្រូវបានយល់ព្រមជាមួយប្រទេសចំនួន ២២ រួមទាំង សិង្ហបុរី ម៉ាល់ឌីវ និង កាហ្សាក់ស្ថាន។ លើសពីនេះ ប្រទេស និងតំបន់ជាង៦០ បានផ្តល់នូវការចូលដោយគ្មានទិដ្ឋាការ ឬទិដ្ឋាការពេលមកដល់សម្រាប់ពលរដ្ឋចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង