Cctimesw1140xh150cm copy

«មនុស្ស៣៩នាក់ស្លាប់»ក្រោយអគ្គិភ័យឆាបឆេះហាងមួយកន្លែងក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ យ៉ាងហោចណាស់មនុស្សចំនួន ៣៩នាក់បានស្លាប់បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះហាងមួយក្នុងខេត្ត Jiangxi ភាគកណ្តាលប្រទេសចិន។យោងទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា "នៅម៉ោង ៣ រសៀល ថ្ងៃទី ២៤ ខែមករា អគ្គីភ័យបានឆាបឆេះនៅហាងមួយនៅទីក្រុង Xinyu ខេត្ត Jiangxi ដោយ “រហូតមកដល់ពេលនេះ ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យមនុស្ស ៣៩នាក់ស្លាប់ របួស ៩នាក់ និងផ្សេងទៀតកំពុងតែត្រូវបានជួយសង្រ្គោះ”។ របាយការណ៍មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃអគ្គិភ័យនេះនៅឡើយនោះទេ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមាន "ការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់" នៃឧបទ្ទវហេតុដ៏សាហាវបែបនៅក្នុងប្រទេសចិនលោកស៊ីបានប្រកាសបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងបន្ទាប់ពីមានអគ្គីភ័យ។ លោក ស៊ី "បានចេញសេចក្តីណែនាំសំខាន់ៗទាមទារឱ្យមានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ចំពោះការកើតឡើងញឹកញាប់នៃគ្រោះថ្នាក់ដែលប៉ះពាល់ដល់ជីវិតមនុស្ស។

ឧបទ្ទវហេតុនេះកើតឡើងតែប្រាំថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានអគ្គីភ័យបានឆាបឆេះសាលារៀនមួយក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិនបានសម្លាប់សិស្ស ១៣ នាក់។ ដោយក្នុងនោះកាលពីខែវិច្ឆិកាមាន មនុស្ស ២៦ នាក់បានស្លាប់ និងរាប់សិបនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានអគ្គីភ័យនៅការិយាល័យក្រុមហ៊ុនធ្យូងថ្មនៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង