Cctimesw1140xh150cm copy

ចិនបង្ហាញសកម្មភាព«អាកាសយានិក Shenzhou-17»ជីវិតក្នុងលំហរយៈពេល៦ខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ សកម្មភាពក្រុមអាកាសយានិកចិន Shenzhou-17 ត្រូវបានប្រទេសចិនដាក់បង្ហាញសកម្មភាពនាៗរបស់ក្រុមអាកាសយានិកនៅក្នុងយានអវកាសចិនដែលបានហោះទៅកន្លងវិថីអស់រយៈពេលជាង ៦ ខែក្នុងដំណើរបេសកម្មពិសេសរបស់ខ្លួន។ អវកាសយានិកទាំង៣ រួមមានលោក Tang Hongbo, Tang Shengjie, និងលោក Jiang Xinlin ត្រូវបានបញ្ជូនទៅកាន់ទីអវកាសកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ ក្នុងការបំពេញបេសកកម្មលើគន្លងតារាវិថីរយៈពេលប្រាំមួយខែ។

អកាសយានិក Shenzhou-17 ទាំងបីបានបង្កើតជាក្រុមរបស់ខ្លួនចាប់តាំងពីការសាងសង់ស្ថានីយ៍អវកាស Tiangong នៅឆ្នាំ ២០១៦ ។ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ ក្រុមនាវិក Shenzhou-17 បានបញ្ចប់កិច្ចការជាច្រើន រួមទាំងការកំណត់រចនាសម្ព័ន្ធម៉ូឌុលឡើងវិញ និងការកែលម្អឧបករណ៍ពិសោធន៍ផ្សេងៗ។ ក្រុមអវកាសយានិកបានធ្វើការពិសោធន៍ជាច្រើននៅក្នុងវេជ្ជសាស្ត្រអវកាសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ បញ្ហាផ្សេងដែលអាចកើតមានក្នុងកន្លងវិថី។ក្នុងអំឡុងពេលស្នាក់នៅលើលំហ ក្រុមនាវិកក៏បានភ្លក់បន្លែដែលដាំនៅក្នុង "សួនលំហ" ដែលជាឧបករណ៍ដាំដុះបន្លែតាមលំហអវកាសជំនាន់ថ្មីរបស់ប្រទេសចិន ដែលត្រូវបានណែនាំក្នុងអំឡុងពេលបេសកកម្ម Shenzhou-16 ។

ជាមួយគ្នានេះដែរកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ ប្រទេសចិនបានបាញ់បង្ហោះយានអវកាសដឹកទំនិញថ្មីមួយឈ្មោះថា Tianzhou-7 ដើម្បីផ្តល់ការផ្គត់ផ្គង់ប្រហែលទំនិញ ៥.៦ តោនសម្រាប់នាវិក Shenzhou-17 ។ យានអវកាសដឹកទំនិញបាននាំយករបស់របរពិសោធន៍ចំនួន ៦១ ដែលមានទម្ងន់សរុប ៤៧៣ គីឡូក្រាម រួមទាំង សម្ភារៈប្រើប្រាស់ និងគ្រឿងបន្លាស់ ដែលនឹងត្រូវបានប្រើសម្រាប់ការធ្វើពិសោធន៍វិទ្យាសាស្ត្រក្នុងលំហ។ ក្នុងរយៈពេលបីខែទៀតនៅក្នុងលំហអាកាស នាវិក Shenzhou-17 គ្រោងនឹងបញ្ចប់ការពិសោធន៍វិទ្យាសាស្ត្រលើលំហរបស់ខ្លួន និងត្រឡប់មកភពផែនដីវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង