ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានគូសបញ្ចាក់ លោកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ទេ ហើយបានរំលឹកឡើងវិញថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ។ ការអះអាងរបស់លោកនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការខឹងសម្បាររបស់ប្រទេសចិនចំពោះការលើកឡើងនាពេលថ្មីៗនេះរបស់លោក Marcos ក្នុងការអបអរសាទរអ្នកឈ្នះការបោះឆ្នោតរបស់តៃវ៉ាន់។ លោក Marcos បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ GMA News TV ដែលចាក់ផ្សាយកាលពីថ្ងៃអង្គារថាការអធិប្បាយអបអរសាទររបស់គាត់ចំពោះលោក Lai Ching-te កាលពីដើមខែនេះ ដែលលោកបានហៅគាត់ថាជាប្រធានាធិបតី គឺជា "ការគួរសម"តែប៉ុនណ្ណោះដែលមិនមែនជាការគាំទ្រការប្រកាសឯករាជ្យភាពរបស់តៃវ៉ាន់ឡើយ។
សម្រាប់លោក Macros "គោលនយោបាយចិនតែមួយនៅតែមាន យើងបានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយយ៉ាងតឹងរ៉ឹង និងប្រកបដោយមនសិការចាប់តាំងពីដើមមកហើយ យើងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ។លោកក៏បានបញ្ចាក់ផងដែលថា តៃវ៉ាន់គឺជាខេត្តរបស់ចិន។
ទោះជាយ៉ាងណាក៏ដោយ សារអបអរសាទររបស់ប្រធានាធិបតីហ្វីលីពីនទៅកាន់តៃវ៉ាន់ទទួលបានការស្តីបន្ទោសយ៉ាងខ្លាំងពីប្រទេសចិនដោយអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិនបានប្រាប់លោក Marcos កាលពីសប្តាហ៍មុនឱ្យ "អានសៀវភៅបន្ថែមទៀតដើម្បីយល់ឱ្យបានត្រឹមត្រូវអំពីបញ្ហាខាងក្នុងនិងក្រៅនៃបញ្ហាតៃវ៉ាន់" ។នោះបានជំរុញឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ដែលបានរិះគន់មន្ត្រីចិនចំពោះ "ការមើលងាយ និងសម្តីអសុរោះ"ដល់ប្រធានាធិបតីហ្វីលីពីន៕