681 ezgif.com resize
Swift cc time

វៀតណាមឃាត់ខ្លួនអ្នកជួញដូរ«ខ្លាទម្ងន់២០០គីឡូក្រាម»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ខ្លា​មួយ​ក្បាល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ពី​អ្នក​ជួញ​ដូរ​ក្នុង​ខេត្ត Quang Tri ភាគ​កណ្តាល​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៤

វៀតណាម៖ ប៉ូលិសនៅភាគកណ្តាលប្រទេសវៀតណាមបានចាប់ខ្លួនបុរសម្នាក់ដែលកំពុងធ្វើដំណើរដើម្បីជួញដូរខ្លាពីខេត្តមួយទៅខេត្តមួយដែលសត្វខ្លាដែលគ្រោងនិងយកទៅលក់ឲ្យឈ្មួញមានទម្ងន់ ២០០គីឡូក្រាម។ជនសង្ស័យមានឈ្មោះថា Le Duy The បានបើករថយន្ត ៥ កៅអីនៅក្នុងខេត្ត Quang Tri ដោយមានការសង្ស័យប៉ូលីសបានឃាត់ខ្លួនលោក និងធ្វើការឆែកឆេរហើយរកឃើញសត្វខ្លាដែលជាប់ទ្រុងដ៏ធំមួយ។

ប៉ូលិសវៀតណាមបានរកឃើញខ្លាមួយក្បាលទម្ងន់ជាង២០០គីឡូក្រាមក្នុងទ្រុងដែក។ ជនសង្ស័យជាបុរសអាយុ ៤១ ឆ្នាំបានអះអាងថាលោកត្រូវបានគេជួលឱ្យដឹកជញ្ជូនខ្លាពីខេត្ត Quang Binh ទៅកាន់ខេត្ត Quang Tri ដោយទទួលបានថ្លៃឈ្មួលដឹកចំនួន ៣ លានដុង (១២២ ដុល្លារ) ។

យោងតាមអង្គការ Education for Nature Vietnam (ENV) ដែលជាអង្គការមិនរកប្រាក់ចំណេញ គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ មានសត្វខ្លាសរុបចំនួន ៣៧២ ក្បាលកំពុងរស់នៅក្នុងប្រទេសវៀតណាម ដោយសត្វខ្លាចំនួន ២៩៧ ក្បាលក្នុងចំណោមសត្វខ្លាទាំងនេះនៅកសិដ្ឋាន និងសួនសត្វចំនួន ១៧ ជាកម្មសិទ្ធិឯកជន៕

Khcct banner

អត្ថបទទាក់ទង