Cctimesw1140xh150cm copy

អូស្ត្រាលីគាំទ្រពលរដ្ឋកម្ពុជាក្នុងការបញ្ចេញមតិតាមរយៈគម្រោងគណនេយ្យភាពសង្គមដំណាក់កាលទី២

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា

បាត់ដំបង៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានដឹកនាំគម្រោងគណនេយ្យភាពសង្គមដំណាក់កាលទី២ (ISAF II) ដែលមានគោលបំណងផ្តល់ព័ត៌មានដើម្បីជួយប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វែងយល់អំពីសេវាសាធារណៈ ដែលពួកគេមានសិទ្ធិទទួលបាន ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការផ្តល់មតិកែលម្អជាប្រចាំលើគុណភាពនៃសេវាសាធារណៈដែលទទួលបាន។

កាលពីពេលថ្មីៗនេះ មន្ត្រីស្ថានទូតអូស្ត្រាលីបានចូលរួមជាមួយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ធនាគារពិភពលោក អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនានា ដើម្បីធ្វើទស្សនកិច្ចទៅកាន់ឃុំនៃគម្រោង ISAF ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។

សូមជម្រាបថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីចុះពិនិត្យមើលរបៀបអនុវត្តកម្មវិធីនេះ នៅថ្នាក់ឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។ គណៈប្រតិភូក៏បានជួបជាមួយប្រជាពលរដ្ឋក្នុងភូមិ គណៈកម្មាធិការផែនការសកម្មភាពរួម (JAAP-C) និងក្រុមការងារថ្នាក់ខេត្តនៃគម្រោង ISAF ដើម្បីពិភាក្សាអំពីភាពជោគជ័យ និងបញ្ហាប្រឈមនានាក្នុងពេលអនុវត្តគម្រោង ISAF៕

រូបភាព៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង