681 ezgif.com resize
Swift cc time

ក្រសួងអប់រំនឹងរៀបចំការប្រឡងបកស្រាយ«តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌»

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃទី ២២ ខែមករានេះ បានជូនដំណឹងអំពីដំណើរការរៀបចំការប្រឡងប្រជែងបកស្រាយប្រប្រធានបទ«តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌»ខាងមុខនេះ។

យោងតាមក្រសួងអប់រំ យុវជន នឹងកីឡា បានចេញជូនដំណឹង អំពីដំណើរការរៀបចំការប្រឡងប្រជែងដើម្បីចូលរួមអបអរសាទរទិវាជាតិអំណានលើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំឲ្យមានការប្រឡងប្រជែងបកស្រាយប្រធានបទ«តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌ ដើម្បីជ្រើសរើសបេក្ខជនជ័យលាភីចំនួន ៣នាក់។

គួរបញ្ជាក់ថា សម្រាប់សមាសភាពបេក្ខជនដែលអាចចូលរួមប្រឡងប្រជែង មានដូចជា មន្ត្រីអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្ស សិស្ស និស្សិត និងសាធារណជនទូទៅ។ ម្យា៉ងទៀត បេក្ខជនដែលត្រូវចូលរួមប្រឡងសរសេរការបកស្រាយប្រធានបទឲ្យបានចំនួន ១៥ ទៅ ២០ទំព័រ ដោយប្រើប្រាស់កុំព្យូទ័រ ប្រើពុម្ពអក្សរ Khmer OS Moul Iight 12 (សម្រាប់ចំណងជើងនិងចំណងជើងរង) និង Khmer OS Siemreap ទំហំអក្សរ ១២ (សម្រាប់អត្ថបទ)។ សម្រាប់ការបរិច្ឆេទឈប់ទទួលស្នាដៃ ត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។ ចំពោះលេខទំនាក់ទំនងផ្ញើរស្នាដៃតាមរយៈតេលេក្រាម ០១០ ២២ ០៧ ៨៨ និងសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ ០១១ ២២ ៨៨ ៥២៕

Khcct banner

អត្ថបទទាក់ទង