ចិន៖ រដូវនេសាទត្រីរដូវរងាឆ្នាំនេះនៅបឹង Bosten ក្នុងតំបន់ Xinjiang របស់ប្រទេសចិន បានចាប់ផ្តើមជាមួយនឹងការចាប់ត្រីជាច្រើនតោនលើកដំបូងដោយជោគជ័យកាលពីថ្ងៃសៅរ៍ក្នុងឆ្នាំនេះហើយនេះក៏និងជាសញ្ញានៃការប្រមូលផលដ៏អស្ចារ្យមួយផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តស៊ីនជាំង។
បឹង Bosten គឺជាបឹងទឹកសាបដ៏ធំបំផុតរបស់ប្រទេសចិន និងជាមូលដ្ឋាននេសាទដ៏ធំបំផុតនៅខេត្ត Xinjiang ដែលមានទីតាំងនៅផ្នែកកណ្តាលនៃតំបន់ខេត្ត Xinjiang ភាគពាយ័ព្យរបស់ប្រទេសចិន។ក្រុមអ្នកនេសាទចិនបានសម្តែងការសប្បាយរីករាយជាខ្លាំងក្នុងដំណើរការនេសាទត្រីក្នុងបឹងដ៏ធំរបស់ប្រទេសចិន ត្រីប្រមាណជាង ៦តោនត្រូវបានក្រុមអ្នកនេសាទអូសចេញពីសំណាញ់។
លោក Xu Kexi ប្រធានអ្នកនេសាទក្នុងតំបន់នៅបឹង Bosten បានអះអាងថាឆ្នាំនេះនឹងក្លាយជាការប្រមូលផលដ៏ល្អមួយសម្រាប់ប្រជានេសាទរបស់ចិន និងបានជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់។
រដូវនេសាទរដូវរងានៅបឹង Bosten ក៏បានទាក់ទាញដោយអ្នកទេសចរមកពីតំបន់ផ្សេងៗនៃប្រទេសចិន ដោយប្រែក្លាយកន្លែងនេះទៅជាកន្លែងទាក់ទាញទេសចរណ៍។ ទោះបីជាមានសីតុណ្ហភាពត្រជាក់នៅខាងក្រៅក៏ដោយ ក៏អ្នកស្រុក និងអ្នកទស្សនាបានប្រមូលផ្តុំគ្នានៅកន្លែងនេសាទនៅលើបឹងទឹកកក ដោយទទួលបាននូវភាពរីករាយនៃការចាប់ត្រីក្នុងរដូវរងា។
ការស្ទូចត្រីរឺនេសាទរដូវរងា ជាព្រឹត្តិការណ៍មួយដើម្បីបង្ហាញអំពីទេសចរណ៍ក្នុងខេត្ត Xinjiang ទាក់ទាញអ្នកទេសចរមកពីទូទាំងប្រទេសដើម្បីទទួលយកបទពិសោធន៍ដ៏អស្ចារ្យនេះ។ ក្នុងរដូវនេសាទរដូវរងានេះ ស្រុកស៊ីនជាំងរំពឹងថានឹងទទួលភ្ញៀវទេសចរណ៍ចំនួន ១៥ម៉ឺននាក់ ដែលបង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន ៥៤ លានយន់ (ប្រហែល ៦.៣២ លានដុល្លារអាម៉េរិក)៕