681 ezgif.com resize
Swift cc time

និស្សិតខ្មែរ០៨នាក់ទទួលបាន«មេដាយមាស»ក្រោយបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យប៊ូរផាប្រទេសថៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ថៃ៖ សាកលវិទ្យាល័យប៊ូរផា កាលពីថ្ងៃទី១១-១២ មករា កន្លងទៅ បានរៀបចំព្រះរាជពិធីព្រះរាជទានសញ្ញាបត្រដល់និស្សិត ដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ។ ជាមួយគ្នានោះ មាននិស្សិតកម្ពុជាជាច្រើន ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យប៊ូរផា បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមក្នុងព្រះរាជពិធីមួយនេះ។ ក្នុងនោះដែរ មាននិស្សិតកម្ពុជាចំនួន ៨រូប ទទួលបានមេដាយមាស ក្រោយពេលបញ្ចប់ការសិក្សាផងដែរ។

រៀងរាល់ឆ្នាំមាននិស្សិតខ្មែរ ដែលទទួលបានអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន ទៅបន្ដការសិក្សា នៅប្រទេសថៃ និងបញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំដូចគ្នា។ ដោយឡែកនៅក្នុងឆ្នាំនេះមាននិស្សិតខ្មែរបញ្ចប់ការសិក្សាជាច្រើននាក់ បានធ្វើដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃដើម្បីចូលរួមក្នុងព្រះរាជពិធីព្រះរាជទានសញ្ញាបត្រមួយនេះ។ ពិធីទទួលសញ្ញាបត្រនាឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅក្រោមបាតសមុទ្រសិប្បនិម្មិត ដែលជាបាតសមុទ្រសិប្បនិម្មិត តែមួយគត់របស់សាកលវិទ្យាល័យប៊ូរផា។

លោក ម៉ាន កូតា (ឆ្វេង)

និស្សិតទាំង៨រូប ដែលបានទទួលមេដាយមាស ជានិស្សិតមកពីសមហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រ និង សិល្បៈ និង មហាវិទ្យាល័យពាណិជ្ជកម្ម។ លោក ម៉ាន កូតា ជានិស្សិតមកពីសមហាវិទ្យាល័យវិទ្យាសាស្ត្រ បានឱ្យដឹងថា លោកមានមោទនភាព ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រកិត្តិយសលំដាប់ទី១ ជំនាញផ្នែកវិទ្យាសាស្ត្រអាហារ និងបច្ចេកវិទ្យា ឆ្នាំសិក្សា ២០១៩។ ការទទួលបានកិត្តិយសនេះមិនត្រឹមតែជាភស្តុតាងនៃការប្តេជ្ញាចិត្ត ៤ឆ្នាំរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែវាក៏បង្ហាញឱ្យឃើញថា លោកមិនធ្វើឱ្យអ្នកផ្តល់អាហារូបករណ៍ មានការសោកស្ដាយនោះឡើយ។

កញ្ញា ដា វ៉ាន់លីតា (ឆ្វេង) 

និស្សិតមួយរូបទៀតមកពីមហាវិទ្យាល័យវិទ្យាសាស្ត្រ កញ្ញា សេង សុភារី បានលើកឡើងថា ក្នុងនាមជានិស្សិតអន្ដរជាតិ សិក្សានៅសាកលវិទ្យាល័យប៊ូរផា មានឧបសគ្គជាច្រើនដែលបានជួបប្រទះ ប៉ុន្ដែនៅក្នុងនោះវាជាពេលវេលាដ៏មានតម្លៃ។ ជាមួយគ្នានោះ កញ្ញា ដា វ៉ាន់លីតា ជានិសិត្សមហាវិទ្យាល័យពាណិជ្ជកម្ម និងការគ្រប់គ្រងអាជីវកម្ម បាននិយាយថា នៅពីក្រោយការសម្រេចបាននូវកិត្តិយសថ្នាក់ទី១ និងមេដាយមាស គឺមានក្រុមគ្រួសារ មិត្តភក្តិ និងសាស្រ្តាចារ្យ។

លោក តឹង ម៉េងទី (ឆ្វេង)

ជាមួយគ្នានោះ លោក សុណា គឹមលាង លោក តឹង ម៉េងទី និង លោក ណុល ឌីម៉ង់ ជានិស្សិតមកពីមហាវិទ្យាល័យវិស្វកម្ម បាននិយាយថា ការបញ្ចប់ថ្នាក់បរិញ្ញាបត្រកិត្តិយស និងមេដាយមាស មិនមែនជាស្នាដៃផ្ទាល់ខ្លួនទេ។ លោកចាត់ទុកវាជាការទទួលស្គាល់នូវការគាំទ្រ និងការលើកទឹកចិត្តដ៏មានតម្លៃពីគ្រូបង្រៀន និងសាស្ត្រាចារ្យទាំងអស់។ហើយបើគ្មានគ្រួសារ សាស្ត្រាចារ្យ សិស្សច្បង និងមិត្តភក្តិ នោះទេ ប្រៀបបានដូចជាគ្មានអ្វីទាំងអស់ ដូច្នេះមេដាយមាសនេះគឺជារបស់ពួកយើងទាំងអស់គ្នា។

លោក សុណា គឹមលាង (ឆ្វេង)

និស្សិតពីររូបផ្សេងទៀត មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រ និង សិល្បៈ កញ្ញា ថង អ៊ូលី និងកញ្ញា ពេជ្រ សុម៉ាលី បានឱ្យដឹងថា ដំណើររបស់ខ្លួននៅសកលវិទ្យាល័យប៊ូរផា មានភាពលំបាក និងមិនអាចបំភ្លេចបាន ប៉ុន្ដែទោះបីជាយ៉ាងណាក៏មានការគាំទ្រគ្រួសារ និងការយកចិត្តទុកដាក់ពីសាស្រ្តាចារ្យ និងមិត្តភក្ដិនៅទីនេះ។ ហើយការធ្វើឱ្យថ្ងៃនេះ កើតឡើងបាន ក៏ដោយសារតែក្រុមគ្រួសារ សាស្ត្រាចារ្យ និងមិត្តភក្តិរបស់ពួកយើង ផងដែរ។

កញ្ញា ថង អ៊ូលី

លោក ផានី សេដ្ឋពង្ស តំណាងនិស្សិតខ្មែរដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យប៊ូរផា បានឱ្យដឹងថា លោកក៏ជាសិស្សដែលបានទទួលអាហារូបករណ៍ពីព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន តាំងពីវិទ្យាល័យរហូតមកដល់ថ្នាក់បរិញ្ញាបត្រ ហើយលោកពិតជាដឹងគុណដល់បុគ្គលដែលបានផ្តល់អាហារូបករណ៍ដល់លោក។ លោក ផានី សេដ្ឋពង្ស បានបន្ដថា លោកពិតជាមានកិត្តិយសណាស់ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសកលវិទ្យាល័យនេះ ដែលជាសកលវិទ្យាល័យដ៏ល្បីមួយនៅប្រទេសថៃ។

លោក ផានី សេដ្ឋពង្ស 

លោក ឃីម អ៉ីវ៉ារឹទ្ធ និស្សិតផ្នែកវេជ្ជសាស្ត្រ និងជាប្រធានសមាគមនិស្សិតខ្មែរនៃសកលវិទ្យាល័យប៊ូរផា បានលើកឡើងថា លោកពិតជារីករាយជាខ្លាំង នៅពេលដែលអតីតនិស្សិតទាំងអស់បានបញ្ចប់ការសិក្សាជាផ្លូវការ ពិសេសនោះ និស្សិតកម្ពុជាភាគច្រើនបានបញ្ចប់ការសិក្សាប្រកបដោយភាពវិជ្ជមាន។ ពួកគេបានសាងកិត្តិយស និង កេរ្តិ៍ឈ្មោះជូននិសិត្សខ្មែរដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រកិត្តិយស លំដាប់ទី១ និងមេដាយមាស៕

លោក ឃីម អ៉ីវ៉ារឹទ្ធ 
កញ្ញា សេង​ សុភារី (ឆ្វេង)
លោក ណុល ឌីម៉ង់
កញ្ញា ពេជ្រ សុម៉ាលី 


Khcct banner

អត្ថបទទាក់ទង