Cctimesw1140xh150cm copy

រកឃើញបេក្ខជន៣រូបជាប់ជយលាភីកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិ«សំណេរអង្គរ»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ នៅក្នុងកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ «សំណេរអង្គរ» កាលពីថ្ងៃទី២១ មករា ម្សិលមិញមានបេក្ខជនចូលរួមប្រឡងជាង៧០០នាក់។ ក្នុងនោះរកឃើញបេក្ខជនជាប់ជយលាភីចំនួន ៣រូប ដែលជាប់នៅក្នុងកម្មវិធីប្រឡងមួយនេះ។

នៅក្នុងចំណោមបេក្ខជនចូលរួមប្រឡងជាង ៧០០នាក់ មានបេក្ខជន បេក្ខនារីចំនួន ៣រូប បានជាប់ជយលាភីចំនួន ៣រូប ដែលជាប់នៅក្នុងកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ «សំណេរអង្គរ» លើកទីមួយ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ បេក្ខជន បេក្ខនារី ដែលជាប់ជយលាភីរួមមាន-ជយលាភីលេខ១ បេក្ខជន ចេង រតនា, ជយលាភីលេខ២ បេក្ខជន វ៉ន វីដា, និង ជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់។

ព្រឹត្តិការណ៍ប្រឡងសរសេរតាមអានថ្នាក់ជាតិ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង