ថៃ៖ យ៉ាងហោចណាស់មនុស្ស ២២នាក់បានស្លាប់កាលពីថ្ងៃពុធនៅក្នុងការផ្ទុះនៅរោងចក្រកាំជ្រួច Suphan Buri ស្រដៀងនិងការផ្ទុះកាលពីឆ្នាំមុនបានធ្វើឱ្យមនុស្សម្នាក់ស្លាប់និងបីនាក់រងរបួស។ មនុស្សប្រហែល១០នាក់ទៀតត្រូវបានមន្រ្តីថៃអះអាងថាបានបាត់ខ្លួន។ហេតុការណ៍ផ្ទុះរោងចក្រនេះបានកើតឡើងនៅភូមិ៣ ស្រុកមឿង វេលាម៉ោង៣និង៣០នាទីរសៀល ។ រហូតមកដល់ពេលនេះ អ្នកស្លាប់២០នាក់ត្រូវបានគេកំណត់អត្តសញ្ញាណ។
កម្លាំងនៃការបំផ្ទុះនេះបានសាយភាយកម្ទេចកម្ទីក្នុងរង្វង់១០០ម៉ែត្រ ដោយសាកសពមនុស្សនៅរាយប៉ាយគ្រប់ទីកន្លែង។ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយថា កម្មករប្រហែល២០នាក់បានមកធ្វើការនៅរោងចក្រនៅពេលព្រឹក ហើយមិនឃើញអ្នកណាចេញមកក្រៅក្រោយការផ្ទុះនោះទេ។
លោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យចុះពិនិត្យរោងចក្រនេះ ដើម្បីមើលថាតើវាដំណើរការដោយស្របច្បាប់ឬអត់ ហើយការផ្ទុះនេះបណ្តាលមកពីការធ្វេសប្រហែសឬអត់។ លោកបន្ថែមថាច្បាប់ត្រូវតែត្រូវបានអនុវត្តឱ្យបានពេញលេញព្រោះមានអ្នកស្លាប់ និងរបួសដោយគ្មានកំហុស»៕