Cctimesw1140xh150cm copy

ចិនព្រមានហ្វីលីពីនកុំឲ្យលេងជាមួយ«ភ្លើង»លើបញ្ហាតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានព្រមានហ្វីលីពីនឱ្យឈប់លេងជាមួយភ្លើងលើបញ្ហាតៃវ៉ាន់។ លោកស្រី ម៉ៅ បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំង បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos បានផ្ញើសារអបអរសាទរបេក្ខជននៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) លោក Lai Ching-te ដែលបានឈ្នះការបោះឆ្នោតដឹកនាំនៅក្នុងតំបន់តៃវ៉ាន់។

លោកស្រី ម៉ៅនីង បានចាត់ទុកសារជូនពររបស់លោក ប្រធានាធិបតីហ្វីលីពីនលោក Marcos បានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងចិន និងហ្វីលីពីន។ ការកត់សម្គាល់នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើការប្តេជ្ញាចិត្តនយោបាយដែលធ្វើឡើងដោយហ្វីលីពីនចំពោះភាគីចិន និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។លោកស្រីអះអាងថា ចិនមានការមិនពេញចិត្តជាខ្លាំងចំពោះរឿងនេះ និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះហ្វីលីពីន។

ប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos និងបេក្ខជនជាប់ឆ្នោតប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te

សម្រាប់លោកស្រី ម៉ៅ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅក្នុងតំបន់តៃវ៉ាន់មិនអាចផ្លាស់ប្តូរលំនាំជាមូលដ្ឋាន និងទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់ឡើយ ហើយក៏មិនអាចបញ្ឈប់និន្នាការទូទៅដែលប្រទេសចិននឹងបង្រួបបង្រួមជាមួយតៃវ៉ាន់វិញឡើយ។ លោកស្រីបានប្រកាសប្រាប់ ហ្វីលីពីនកុំឲ្យលេងជាមួយភ្លើងលើបញ្ហាតៃវ៉ាន់ គួរតែគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងចិន និងហ្វីលីពីន បញ្ឈប់ជាបន្ទាន់នូវទង្វើខុសឆ្គងលើតៃវ៉ាន់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង