Cctimesw1140xh150cm copy

អ្នកដំណើរលើយន្តហោះម្នាក់ហក់វាយ តៃកុងយន្តហោះ ក្រោយតៃកុងពន្យារម៉ោងហោះហើរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌា៖ អ្នកដំណើរតាមជើងហោះហើរ IndiGo ម្នាក់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរឥណ្ឌាកាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ្នកដំណើរឥណ្ឌារូបនេះបានវាយប្រហារអ្នកបើកយន្តហោះជុំវិញការពន្យារពេលហោះហើរចំពេលមានអ័ព្ទក្រាស់នៅភាគខាងជើងប្រទេសឥណ្ឌា។ នៅក្នុងវីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេឃើញបុរសម្នាក់ពាក់អាវពណ៌លឿង បានហក់វាយទៅកាន់តៃកុងយន្តហោះទាំងកម្រោល។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាបានឲ្យដឹងថា ជើងហោះហើរនេះគឺធ្វើដំណើរពីក្រុង Delhi ទៅ Goa ដោយសារតែអាកាសធាតុមិនអំណោយផលទើបតៃកុងយន្តហោះធ្វើការពន្យារពេលហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាក៏បានប្រកាសអំពី សុវត្ថិភាពរបស់អតិថិជន និង Pilot របស់ខ្លួនមានសារៈសំខាន់បំផុត ហើយក្រុមហ៊ុននិងរក្សាគោលការណ៍មិនអត់ឱនចំពោះអាកប្បកិរិយាមិនអាចទទួលយកបានរបស់អតិថិជនដែលធ្វើសកម្មភាពអាណាធិបតេយ្យដូចនេះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង