ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃចន្ទ ទី១៥ ខែមករា បានអំពាវនាវឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ប្រទេសកូរ៉េខាងត្បូង ទៅជារដ្ឋដាច់ដោយឡែកមួយដោយពុំយកសហរដ្ឋអាម៉េរិកធ្វើជាបង្គោលហើយលោកក៏បានព្រមានថា ប្រទេសរបស់លោកមិនស្វែងរកសង្រ្គាមជាមួយកូរ៉េខាងត្បូងឡើយ ក៏ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូងមិនធ្វើការផ្លាស់ប្តូរសកម្មភាពជាបន្ទាន់ទេលោកមិនហានសន្យាជាមួយបានឡើយជុំវិញនៃបញ្ហាក្នុងឧបទ្វីបកូរ៉េ។
សម្រាប់លោក គីម ជុងអ៊ុន ការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង មិនអាចកើតមានទៀតទេ លោកក៏បានចោទប្រកាន់កូរ៉េខាងត្បូង ពីការស្វែងរកការដួលរលំរបប និងការបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរសារឡើងវិញ។លោក គីមបន្តថា "យើងមិនចង់បង្កសង្រ្គាមទេ ប៉ុន្តែយើងក៏បានត្រៀមខ្លួនជាស្រេចសម្រាប់ហេតុការណ៍ណាមួយកើតឡើងផងដែរ" ។
ក្រុមអ្នកវិភាគបានអះអាងថាក្រសួងការបរទេសរបស់កូរ៉េខាងជើងអាចគ្រប់គ្រងទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ហើយអាចជួយបង្ហាញអំពីភាពត្រឹមត្រូវនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងត្បូងនៅក្នុងសង្គ្រាមនាពេលអនាគត។ កូរ៉េខាងត្បូងត្រូវបានចាត់តាំងជា "សត្រូវលេខមួយ" នៅក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង លោក គីម ក៏បាននិយាយផងដែរថា សង្រ្គាមនឹងបំផ្លាញកូរ៉េខាងត្បូង "ដែលមិនអាចនឹកស្មានដល់" ចំពោះសហរដ្ឋអាម៉េរិក ។ ប្រសិនបើសង្រ្គាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េ រដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងជើងគួរតែឆ្លុះបញ្ចាំងពីបញ្ហានៃការ "កាន់កាប់" "ការដណ្តើមយក" និង "ការបញ្ចូល" ភាគខាងត្បូងទៅក្នុងទឹកដីរបស់ខ្លួន។
នៅក្នុងរបាយការណ៍សម្រាប់គម្រោង 38 North របស់ប្រទេសកូរ៉េខាងជើងដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកកាលពីសប្តាហ៍មុន អតីតមន្ត្រីក្រសួងការបរទេស Robert Carlin និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ Siegfried Hecker បាននិយាយថា ពួកគេមើលឃើញថាស្ថានភាពនៅលើឧបទ្វីបកូរ៉េមានគ្រោះថ្នាក់ជាងពេលណាមួយចាប់តាំងពីដើមខែមិថុនាឆ្នាំ ១៩៥០ ។ ក្រុមអ្នកជំនាញក៏បានអះអាងផងដែរថាលោក គីម ជុងអ៊ុនអាចនិងរកផ្លូវធ្វើសង្រ្គាមជាមួយកូរ៉េខាងត្បូងម្តងទៀតនាពេលនាមួយដោយលោកអាចនិងប្រើក្បួនចាស់របស់ជីតាលោក គីម អ៊ីលស៊ុង៕