ថៃ៖ ប្រទេសថៃបានរកឃើញដានជើងដាយណូស័រដែលមានអាយុប្រមាណជាង ២២៥លានឆ្នាំ ដែលជាការរកឃើញស្នាមជើងដាយណូស័រចំណាស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសថៃ និងអាស៊ី។ស្នាមជើងនេះត្រូវបានរកឃើញដោយក្រុមអ្នកបុរាណវិទ្យាមកពីនាយកដ្ឋានធនធានរ៉ែ ក្នុងអំឡុងពេលការរ៉ុករកតំបន់ពិសេសៗមួយចំនួនក្នុងប្រទេសថៃ។ ស្នាមជើងដាយណូស័រត្រូវបានរកឃើញនៅក្នុងស្រទាប់ថ្មភក់តាំងពីចុងសម័យ Triassic ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
ក្រុមអ្នកស្រាវជ្រាវថៃបានអះអាងថាស្នាមជើងដាយណូស័រស្ថិតក្នុងស្ថានភាពល្អ និងបង្ហាញព័ត៌មានលម្អិតនៃជើងរបស់ដាយណូស័រ រួមទាំងម្រាមជើង ក្រញ៉ាំជើង និងបាតជើង។ ស្នាមជើងគឺមកពីដាយណូស័រជាច្រើនប្រភេទដែលរួមមាន sauropods theropods និង ornithopods។ ការរកឃើញស្នាមជើងនេះមានសារៈសំខាន់ ព្រោះវាផ្តល់នូវការយល់ដឹងថ្មីអំពីភាពចម្រុះ និងបរិស្ថានវិទ្យានៃដាយណូស័រនៅក្នុងប្រទេសថៃក្នុងអំឡុងចុងសម័យ Triassic៕