ហុងកុង៖ ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្រលើ iPhone នៅក្នុងប្រទេសចិន ដោយកាត់បន្ថយតម្លៃលក់រាយរហូតដល់ ៥០០ យន់ (៧០ ដុល្លារ) ចំពេលមានសម្ពាធប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតក្នុងពិភពលោក។
គេហទំព័រចិនបានឲ្យដឹងនាថ្ងៃចន្ទនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកបានកាត់បន្ថយតម្លៃ iPhone មួយចំនួន ៥ ភាគរយ ដែលជាការបញ្ចុះតម្លៃសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន នឹងមានរយៈពេលចាប់ពីថ្ងៃទី ១៨ ខែមករា រហូតដល់ពាក់កណ្តាលខែកុម្ភៈ។ ចំនួននៃការលក់ទូរស័ព្ទ iPhone 15 ស៊េរីចុងក្រោយរបស់ Apple គឺមានចំនួនតិចតួចជាងម៉ូដែលមុនៗក្នុងប្រទេសចិន។គូប្រជែងដែលផលិតក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei Technologies និង Xiaomi បានកំពុងផ្តល់ជូននូវម៉ូដែលប្រកួតប្រជែងនិងតម្លៃពិសេស។
អ្នកវិភាគអន្តរជាតិលោក Jefferies បានឲ្យដឹងថាការលក់ iPhone របស់ចិនបានធ្លាក់ចុះ ៣០ ភាគរយនៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានធ្លាក់ចុះ ៣ ភាគរយក្នុងឆ្នាំ ២០២៣៕