ចិន៖ យោធាចិនបានព្រមានថា ខ្លួននឹង «កម្ទេច» ការប៉ុនប៉ងណាមួយរបស់តៃវ៉ាន់ ដើម្បីប្រកាសឯករាជ្យជាផ្លូវការហើយគ្មានអ្វីអាចបញ្ឈប់ការបង្រួបបង្រួមចិនជាមួយកោះតៃវ៉ាន់បានឡើយនេះឡើយ រួមទាំងការលក់អាវុធរបស់សហរដ្ឋអាម៉េរិកផងដែរ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យយោធាចិនលោក Zhang Xiaogang។ លោក Zhang Xiaogang បានមានប្រសាសន៍ថា “កងទ័ពរំដោះប្រជាជនចិន នៅតែមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវរាល់ទម្រង់នៃផែនការបំបែកខ្លួន 'ឯករាជ្យតៃវ៉ាន់' និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីចិន។ ការព្រមានរបស់លោក Zhang Xiaogang នេះធ្វើឡើងចំពេលដែលតៃវ៉ាន់កំពុងតែបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ថ្មីនាសប្តាហ៍នេះ។
ទោះបីជាទីក្រុងតៃប៉ិបានផ្តាច់ខ្លួនពីប្រទេសចិនតាំងពីឆ្នាំ ១៩៤៩ ក៏ដោយ ក៏ប្រទេសមួយចំនួនបានទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យ រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានរក្សាទំនាក់ទំនងការទូត និងសន្តិសុខក្រៅផ្លូវការជាមួយកោះតៃវ៉ាន់ ហើយបានអនុម័តការលក់សព្វាវុធយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើអោយប្រទេសចិនមានការខឹងសម្បារម្តងហើយម្តងទៀត៕