ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមក្រុមគ្រូពេទ្យវះកាត់ដើម្បីកម្ពុជា អាមេរិច អង់គ្លេស និងអ៊ីស្រាអែល នឹងផ្តល់ការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយសមាគមក្រុមគ្រូពេទ្យវះកាត់ដើម្បីកម្ពុជា អាមេរិច អង់គ្លេស និងអ៊ីស្រាអែល នឹងផ្តល់ការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
សូមជម្រាបជូនថា ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា «ឃាតកលាក់មុខ» ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរដោយសារថ្នាំបង្ការ។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១១៣៥ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់៕