លីបង់៖ អ្នកកាន់ទុក្ខលីបង់ប្រហែលមួយពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Khirbet Salem ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ដើម្បីរំលឹកដល់ការធ្វើឃាតមេទ័ពជាន់ខ្ពស់ Hezbollah លោក Wissam Tawil ដែលបានសម្លាប់ដោយអ៊ីស្រាអែលមួយថ្ងៃមុននេះ កាលពីថ្ងៃទី ៨ ខែមករា។លោក Tawil គឺជាមេបញ្ជាការនៅក្នុងអង្គភាព Hezbollah ដែលជាកងកម្លាំង Radwan ដែលត្រូវបានចោទប្រកាន់ថាត្រូវបានបណ្តុះបណ្តាលដើម្បីធ្វើការវាយឆ្មក់ឆ្លងព្រំដែនចូលទៅក្នុងភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។
រថយន្តរបស់លោក Tawil ត្រូវបានវាយប្រហារនៅខាងក្រៅទីប្រជុំជន Khirbet Salem នៅព្រឹកថ្ងៃទី ៨ ខែមករា ដែលធ្វើឱ្យគាត់ក្លាយជាសមាជិកជាន់ខ្ពស់បំផុតនៃក្រុម Hezbollah ត្រូវបានសម្លាប់ចាប់តាំងពីការប៉ះទង្គិចគ្នាឆ្លងព្រំដែនបានចាប់ផ្តើមរវាងក្រុម Hezbollah និងអ៊ីស្រាអែលកាលពីថ្ងៃទី ៨ ខែតុលា។
អ្នកកាន់ទុក្ខបានឈរតំរៀបក្បែរគ្នា នៅពេលដែលមឈូសផ្ទុកសាកសពរបស់ Tawil ត្រូវបានដង្ហែឆ្លងកាត់ទីប្រជុំជន Khirbet Salem ។ លោក Sheikh Nabil Qawook សមាជិកនៃក្រុមប្រឹក្សាកណ្តាលរបស់ក្រុម Hezbollah បានអះអាងថាការបាត់បង់រូបលោក Tawil គឺជាការបាត់បង់ដ៏ធំធេងរបស់ពលរដ្ឋលីបង់និង Hezbollah ហើយលោកក៏បានព្រមានថានិងឲ្យអ៊ីស្រាអែលសងថ្លៃខូចខាតគ្រប់បែបយ៉ាងជុំវិញនៃការធ្វើឃាតរូបលោក Tawil។
ក្នុងនោះមានយុទ្ធជន Hezbollah ប្រហែល ១៦០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី ៨ ខែតុលា នៅពេលដែលអ៊ីស្រាអែលបានប្រកាសសង្រ្គាមជាមួយក្រុមហាម៉ាស់ រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសថាយ៉ាងហោចណាស់ទាហានអ៊ីស្រាអែល ៤ នាក់ត្រូវបានសម្លាប់ដោយស្នាដៃក្រុម Hezbollah ដូចច្នេះហើយការបោសម្អាតក្រុមហាម៉ាស់ និង Hezbollah គឺជាការសងសឹងរបស់អ៊ីស្រាអែល។
ប្រធានក្រុម Hezbollah លោក Mohammed Raad បានគូសបញ្ជាក់នៅក្នុងពិធីបុណ្យសពរបស់លោក Tawil ថាក្រុម Hezbollah "មិនខ្លាចការគំរាមកំហែងរបស់ អ៊ីស្រាអែល" ហើយ "ប្រសិនបើអ៊ីស្រាអែលចង់បានសង្រ្គាមធំជាមួយក្រុម Hezbollah យើងនឹងទៅដល់ទីបញ្ចប់ ហើយយើងមិនខ្លាចការគំរាមកំហែង ការទម្លាក់គ្រាប់បែក ឬការឈ្លានពានរបស់អ៊ីស្រាអែលទេ។
អ៊ីស្រាអែលបានវាយប្រហាររថយន្តមួយគ្រឿងទៀតក្នុងក្រុង Khirbet Salem ភ្លាមៗមុនពេលចាប់ផ្តើមពិធីបុណ្យសពរបស់ Tawil ដោយបានសម្លាប់យុទ្ធជនហេសបូឡាបីនាក់។ អ្នកកាន់ទុក្ខដែលធ្វើដំណើរទៅបុណ្យសពត្រូវឆ្លងកាត់កម្ទេចកម្ទីដែលឆេះខ្ទេចខ្ទី៕