វៀតណាម៖ សិស្សនៅវៀតណាមជាង ២.៣ លាននាក់នៅទីក្រុងហាណូយនឹងទទួលបានការឈប់សម្រាករយៈពេល ៨ ថ្ងៃនៅឆ្នាំនេះ ដូចគ្នានឹងឆ្នាំមុនដែរសម្រាប់ពិធីបុណ្យចូលឆ្នាំខាងមុខនេះ។ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយកាលពីថ្ងៃអង្គារបានអនុម័តការឈប់សម្រាកបុណ្យតេត (ចូលឆ្នាំថ្មី)សម្រាប់សិស្សានុសិស្សចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ។ បុណ្យចូលឆ្នាំថ្មីដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាមនិងចាប់ផ្តើមនៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំនេះ។
ក្នុងអំឡុងពេលឈប់សម្រាកនេះ នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលទីក្រុងហាណូយបានស្នើឱ្យសាលារៀនធានាសុវត្ថិភាពសម្រាប់សិស្ស ជាពិសេសនៅក្នុងបណ្តាញអ៊ីនធឺណិត។គិតត្រឹមថ្ងៃអង្គារនេះ ជាង ២០ ក្នុងតំបន់បានប្រកាសអំពីរយៈពេលនៃការឈប់សម្រាកពិធីបុណ្យចូលឆ្នាំវៀតណាម។ តំបន់មួយចំនួន ភាគច្រើននៅភាគខាងត្បូងប្រទេសវៀតណាម អនុញ្ញាតឱ្យសិស្សសម្រាករយៈពេល ១៤ ថ្ងៃ។ រួមមានសិក្សក្នុងខេត្ត អានជាំង, បារាវង្ស, ដុងណៃ, ហូជីមិញ និង ខ្វាងនិញ៕