Cctimesw1140xh150cm copy

កូរ៉េខាងត្បូងអនុម័តច្បាប់ហាមឃាត់ការជួញដូរ និងលក់សាច់ឆ្កែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យន់ ស៊ុក យ៉ុល និងភរិយារបស់លោក 

កូរ៉េ៖ សភារបស់ប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតហាមឃាត់ការជួញដូរ និងលក់សាច់ឆ្កែ ដែលជាការសម្រេចចិត្តដែលក្រុមអ្នកធ្វើយុទ្ធនាការបានសាទរថាជា "ជ័យជម្នះជាប្រវត្តិសាស្ត្រ" សម្រាប់សុខុមាលភាពសត្វប្រចាំប្រទេសកូរ៉េខាងត្បូង។សភាជាតិរបស់ប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតយ៉ាងលើសលប់ដើម្បីហាមឃាត់ការជួញដូរ ការស៊ីសាច់ ការចែកចាយ និងការលក់សត្វឆ្កែសម្រាប់ធ្វើជាអាជីវកម្ម។

ការហាមប្រាមដែលបានអនុម័តដោយសំឡេងគាំទ្រ ២០៨ និងការអនុប្បវាទចំនួនពីរនឹងត្រូវអនុវត្តនៅឆ្នាំ ២០២៧ បន្ទាប់ពីរយៈពេលអនុគ្រោះរយៈពេលបីឆ្នាំ។ អ្នកបំពាននឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់អតិបរមា 30 លានវ៉ុន (២២៧៧$) ។ ច្បាប់នេះរួមបញ្ចូលទាំងកញ្ចប់សំណងមួយចំនួនសងដល់អាជីវកម្មដែលកំពុងតែមានវត្តមានក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះបីជាមានការថយចុះនៃអតិថិជនបូរិភោគសាច់ឆ្កែក៏ដោយ ក៏កសិដ្ឋានប្រហែល ១,១៥០នៅតែបន្តចិញ្ចឹមសត្វឆ្កែសម្រាប់ធ្វើជាអាជីវកម្មមុនពេលកំណត់ក្នុងឆ្នាំ ២០២៧។

អ្នកធ្វើយុទ្ធនាការប្រឆាំងការលក់សាច់ឆ្កែក្នុងប្រទេសកូរ៉េខាងត្បូងបានកំណត់គោលដៅឧស្សាហកម្មនេះជាយូរមកហើយថាជាអំពើឃោរឃៅ ដោយសត្វឆ្កែត្រូវបានឆក់ ឬព្យួរកនៅពេលសម្លាប់សម្រាប់ការយកសាច់ធ្វើជាអាហារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង