ភ្នំពេញ៖ អតីតពលករចំណាកស្រុកនៅប្រទេសថៃ លោក ម៉េន ប៊ុនធឿន បានសម្រេចចិត្តបោះបង់ការសិក្សា ហើយបានទៅធ្វើការជាមួយឳពុកម្ដាយនៅប្រទេសថៃ ដោយសារតែគ្រួសារមានជីវភាពខ្វះខាត។ ក្រោយមកលោក ត្រូវបានត្រឡប់មកស្រុកវិញ ដោយសារការងារចំណាកស្រុកនៅថៃ គឺជួបបញ្ហប្រឈមច្រើន នឹងមិនអាចជួយដោះស្រាយជីវភាពប្រសើរបាន លោកនិងគ្រួសារក៏សម្រេចចិត្តមករកធ្វើការងារនៅភ្នំពេញវិញ ដោយធ្វើការជាកម្មករសំណង ជាអ្នកដឹកជញ្ជូន និងអ្នកឆុងកាហ្វេ។ បន្ទាប់ពីធ្វើការងារជាអ្នកឆុងកាហ្វេ នៅភ្នំពេញជាច្រើនឆ្នាំ លោកក៏បានដាក់គោលដៅបើកនូវរបរលក់កាហ្វេផ្ទាល់ខ្លួន ដោយសន្សំប្រាក់ដែលខ្លួនធ្វើការក្នុងមួយខែត្រូវសន្សំចំនួន ២០ដុល្លាររហូតអាចបើកមុខរបរនេះ។
លោក ម៉េន ប៊ុនធឿន ដែលជាអាជីវករលក់កាហ្វេតាមម៉ូតូ បានប្រាប់ស៊ីស៊ីថាមស៍ថា លោកបានបោះបង់ការរៀនសុត្រត្រឹមថ្នាក់ទី៣ ដោយសារការមើលឃើញពីផលវិបាករបស់គ្រួសារ ក្នុងការចំណាយថវិកាឲ្យគាត់បានរៀនបន្ត។ ហើយលោកក៏បានធ្វើការចំណាកស្រុកទៅប្រទេសថៃ ជាមួយឳពុកម្ដាយ ទៅធ្វើការជាកម្មករជីកដំឡូង។ ប៉ុន្តែការងារនេះ មិនអាចជួយសម្រួលដល់ការខ្វះខាតក្នុងគ្រួសារលោកបានក៏សម្រេចចិត្តឈប់ទៅធ្វើចំណាកស្រុកនៅថៃ ក៏ត្រឡប់មករកការងារថ្មីនៅភ្នំពេញវិញ។
លោកបន្តថា គាត់បានធ្វើដំណើរមកភ្នំពេញ ហើយបានរកការងារធ្វើជាកម្មករសំណង់ តែចំនួនប្រាក់ខែមានចំនួនតិចគាត់ក៏សម្រេចចិត្តទៅការងារថ្មី ដោយធ្វើជាអ្នកឆុងកាហ្វេរនៅទីតាំងមួយកន្លែងរយៈពេល ៤ឆ្នាំ និងពេលយប់លោកត្រូវធ្វើជាអ្នកដឹកជញ្ជូន។ ដោយការស្រឡាញ់នូវរបរលក់កាហ្វេរនេះផងដែរនោះ លោកក៏បានចាប់ផ្ដើមសន្សំប្រាក់បន្តិចម្ដងៗ ដើម្បីទិញនូវសម្ភារៈរហូតចាប់ផ្ដើមរបរនេះ ដោយខ្លួនគាត់ផ្ទាល់ ដែលបានចំណាយដើមទុនចំនួន ៣០០ដុល្លារ ក្នុងការទិញសម្ភារៈប្រើប្រាស់ដូចជាម៉ូតូ ឧបករណ៍ឆុងកាហ្វេរ តុក ទូរ ធុកដាក់ទឹកកក ទឹកដោះគោរ និងរបស់ផ្សេងៗទៀត។
អ្នកលក់កាហ្វេរូបនេះ បានបន្ថែមថា ចំពោះការលក់នៅតាមម៉ូតូរបស់គាត់ គឺមានការជួបនូវផលវិបាកច្រើនដោយសារពេលខ្លះគាត់ធ្វើដំណើរលក់នូវកាហ្វេរនេះ គឺមិនមានទីតាំងច្បាស់លាស់ហើយគេហាមឃាត់មិនឲ្យលក់ដោយគេមិនអនុញ្ញាតឲ្យគាត់លក់បានឡើយ។ ប៉ុន្តែបើទោះបីជាមុខរបរគាត់ជួបផលវិបាកក៏ដោយ គាត់មិនដែលគិតថាបោះបង់ ឬផ្លាស់ប្ដូរឡើយដោយសារតែរបរនេះគាត់ស្រឡាញ់ ហើយលោកក៏មានបំណងចង់ពង្រីកនូវមុខរបរនេះបន្ថែមទៀតផងដែរ៕