Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលស្នើឱ្យប្រធានគ្រឹះស្ថានឱសថចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញតនាំចេញ-នាំចូល

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូល តាមប្រព័ន្ធបញ្ជរតែមួយជាតិ នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ ដូចនេះក្រសួងបានស្នើឱ្យប្រធានគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀត ដែលមានចំណាប់អារម្មណ៍ចូលរួម ត្រូវចុះឈ្មោះឱ្យបានរួសរាន់ ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

បើតាមសេចក្ដីជូនដំណឹង ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដើម្បីលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរក្រសួងសុខាភិបាលនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញតាមប្រព័ន្ធបញ្ញរតមួយជាតិដល់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀតនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញចំនួន ០២(ពីរ) វគ្គ៖ វគ្គទី១៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក និង វគ្គទី២៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក។

ក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថា គ្រឹះស្ថានមួយអាចចូលរួមបានយ៉ាងច្រើន ០២រូប និងចូលរួមបានមួយវគ្គប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង