Cctimesw1140xh150cm copy

សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងបាន២០ទីតាំងលើ០៨រាជធានីខេត្ត ក្នុងសប្តាហ៍ទី១ឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ ៖ យោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៤ បានឲ្យដឹងថា លទ្ធផលរយៈពេលមួយសប្ដាហ៍នៃឆ្នាំថ្មីនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសង សរុបបាន២០ទីតាំង នៅ០៨ រាជធានីខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងរូបនេះ បានបញ្ជាក់ថា ជាលទ្ធផលរួមនៃការបង្ក្រាប២០ទីតាំងនេះ មានជនល្មើសត្រូវបានឃាត់ខ្លួន ២៣នាក់ លើការបង្ក្រាប១១ទីតាំង កើតឡើងនៅ ០៦រាជធានីខេត្ត ដែលបានបញ្ជូនជនសង្ស័យ ទៅតុលាការចំនួន ២៣ នាក់។ ក្រៅពីនេះក៏មានវិធានការរដ្ឋបាលចំនួន ៩ករណី ដែលមានជនសង្ស័យសរុបចំនួន ៩ នាក់ត្រូវបានចាត់វិធានការតាមវិធានរដ្ឋបាល គឺអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់។

បន្ថែមពីលើបញ្ហាអាទិភាពទាំង០៦ របស់ក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មីនេះ ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយផងដែរ លើបញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា។

គួរបញ្ជាក់ថា ក្រោមទស្សនៈ«អ្វីៗដើម្បីភាពកក់ក្តៅជូនពលរដ្ឋ» របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ជាពិសេសគឺការអនុវត្តវិន័របស់កងកម្លាំងនគរបាលជាតិលេខ០០៦ ដែលឈានដល់ការបញ្ចប់មុខតំណែងតួនាទីបន្ថយឋានន្តរស័ក្តិ និងការបណ្ដេញចេញពីក្របខ័ណ្ឌលើមន្ត្រីនគរបាលមួយចំនួន ដែលក្នុងនោះមានមន្ត្រីមួយចំនួនត្រូវបានចាត់វិធានការណ៍ ដោយឥតមានការយល់យោគពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសគ្រឿងញៀនផ្សេងៗទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង