Cctimesw1140xh150cm copy

គ្រោះរញ្ជួយដីកម្រិត៦.៧វ៉ិចទ័រវាយប្រហារហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្វីលីពីន៖ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារមហាសមុទ្រប៉ាស៊ីហ្វិក ព្រឹកព្រលឹមថ្ងៃទី៩ ខែមករា នៅឯឆ្នេរសមុទ្រហ្វីលីពីន នេះបើតាមការស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) បានអះអាងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារនៅមហាសមុទ្រប៉ាស៊ីហ្វិកនៅឯឆ្នេរសមុទ្រហ្វីលីពីន។ ការរញ្ជួយដីមិនបានបង្កឱ្យមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិនោះទេ ហើយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសធ្ងន់ធ្ងរនោះទេ។

ដោយសារតែទីតាំងសមុទ្រហ្វីលីពីននៅតាមបណ្តោយខ្សែក្រវាត់ប៉ាស៊ីហ្វិក នៅចំកន្លែងរញ្ជួយដីញឹកញាប់ និងនៅក្បែរភ្នំភ្លើងដែលរីករាលដាលពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ ការរញ្ជួយដីគឺស្ទើរតែកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសហ្វីលីពីន ដោយភាគច្រើនជាការរញ្ជួយតិចតួច ប៉ុន្តែក៏មានកម្លាំងខ្លាំងមួយចំនួនផងដែរ។ ក្រៅពីហ្វីលីពីនក៏មានគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារតំបន់ Kepulauan Talaud របស់ប្រទេសឥណ្ឌូនេស៊ីផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង