ហ្វីលីពីន៖ សាកសពត្រីសមុទ្រហ្វីលីពីនជាច្រើនពាន់តោនបានអណ្តែតមកលើច្រាំងសមុទ្រនៃប្រទេសហ្វីលីពីនដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រពលរដ្ឋហ្វីលីពីនដែលកំពុងតែរស់នៅក្នុងដែនសមុទ្រតូរុនតូ ការស្លាប់ និងលេចវត្តមានត្រីសមុទ្រទឹកជ្រៅនៅប្រទេសហ្វីលីពនេះត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមនាំគ្នាវែកញែកផ្សេងៗគ្នាដោយមានអ្នកខ្លះថាជាសញ្ញានៃគ្រោះធម្មជាតិដែលអាចនិងកើតមានឡើងនៅឆ្នាំ ២០២៤ រឺឯអ្នកខ្លះទៀតថាជាការបំពុលទឹកក្នុងសមុទ្រ។ ការអះអាងរបស់ក្រុមអ្នកលេងបណ្តាញ Internet នេះវែកញែកចំពេលដែលនៅប្រទេសថៃបានរកឃើញវត្តមានសត្វត្រីនៅទឹកជ្រៅបំផុតក្នុងសមុទ្របានស្លាប់ ហើយចំពេលដែលប្រទេសជប៉ុនមានការប្រកាសអាសន្ននៃគ្រោះទឹកជំនន់យក្សស៊ូណាមិ ដែលអាចនិងវាយប្រហារជប៉ុនម្តងទៀត។
យោងតាម អ្នកប្រើប្រាស់ហ្វេសប៊ុកបានបង្ហោះវីដេអូនៃឧបទ្ទវហេតុកាលពីព្រឹកថ្ងៃទី ៧ ខែមករា ដែល Video បង្ហាញពីវត្តមាននៃសាកសពត្រី និងត្រីរស់មួយចំនួនដែលមានចំនួនជាច្រើនតោនដែលបានអណ្តែតមកឆ្នេរសមុទ្រនៃប្រទេសហ្វីលីពីន បន្ទាប់ពីបានចែកចាយ Video ត្រីស្លាប់ក្នុងសមុទ្រហ្វីលីពីនហើយមានអ្នកសង្គមជាច្រើនបានចាត់ទុកថានេះជាសញ្ញានៃគ្រោះធម្មជាតិដែលអាចនិងកើតមានឡើងក្នុងឆ្នាំ ២០២៤ ក៏ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ត្រីងាប់បាននាំគ្នាសាទរនៃវត្តមានត្រីសមុទ្រជាច្រើនតោននេះ ដោយអ្នកស្រុកហ្វីលីពីនគិតថានេះជាអំណោយរបស់ព្រះជាម្ចាស់សម្រាប់ឆ្នាំថ្មី។ ពលរដ្ឋហ្វីលីពីនជាច្រើននាំគ្នាប្រមូលត្រី យកធ្វើម្ហូប និងធ្វើចំណីអាហារផ្សេងតាមតម្រូវការរបស់ខ្លួន។
អ្នកជំនាញបានចាត់ទុកថាការស្លាប់របស់ត្រីជាច្រើនតោនក្នុងសមុទ្រហ្វីលីពីននេះអាចបណ្តាលមកពីការបង្ហូរថាមពលនុយក្លេអ៊ែរចូលក្នុងសមុទ្ររបស់ប្រទេសជប៉ុនហើយមានការបំពុលនៅតំបន់មួយចំនួននៃបាតសមុទ្រដូចច្នេះហើយទើបប្រភេទសត្វត្រីមួយចំនួនមិនអាចទ្រទ្រង់ជាមួយការបំពុលបានក៏ឡើងមកឆ្នេរសមុទ្រ៕