ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់វៀតណាមបានឲ្យដឹងថា ការនាំចេញទុរេនរបស់ប្រទេសវៀតណាមកំពុងឆ្ពោះទៅរកប្រាក់ចំណូលចំនួន ៣.៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ បន្ទាប់ពីបានកើនឡើងចំនួន ៥ ដងក្នុងការលក់ទុរេនរបស់ខ្លួនក្នុងឆ្នាំ ២០២៣ ដោយវៀតណាមប្រមូលចំណូលបានពីកាលលក់ក្នុងឆ្នាំកន្លងទៅ២ពាន់លានដុល្លារអាម៉េរិក។
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍ផ្លែឈើ និងបន្លែវៀតណាមបានមានប្រសាសន៍ថា ការនាំចេញទុរេនអាចឈានដល់ ៣.៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារទិន្នផលទុរេនកាន់តែខ្ពស់ត្រូវបានព្យាករណ៍ គួបផ្សំនឹងផ្ទៃដីដាំដុះកាន់តែច្រើន និងកន្លែងវេចខ្ចប់ដែលត្រូវបានគេនឹងដឹកជញ្ជូនទៅកាន់ប្រទេសចិនដែលជាប្រទេសនាំមុខគេក្នុងដឹកជញ្ជូនទុរេនចូលទីផ្សារ ។
គួរបញ្ជាក់ថាទុរេនវៀតណាមឥឡូវត្រូវបាននាំចេញទៅកាន់ទីផ្សារចំនួន ៨ ក្នុងនោះប្រទេសចិនមានចំនួន ៩៧ ភាគរយនៃទំហំនាំចេញសរុប។កាលពីឆ្នាំមុន ចំណូលពីការនាំចេញទុរេនរបស់វៀតណាមបានឈានដល់ ២.២ ពាន់លានដុល្លារ ដែលស្មើនឹងជិត ៤០ ភាគរយនៃការនាំចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេសវៀតណាម៕