Cctimesw1140xh150cm copy

នាយនគរបាលម្នាក់(ផ្កាយ១)ត្រូវបានបន្ថយ និង ដកហូតឋានន្តរស័ក្តិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣ មករា បានសម្រេចចេញសេចក្តីប្រកាសស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិដោយក្នុងនោះ លោកបានសម្រេចដកហូតមុខដំណែង និងបន្ថយ ឋានន្តរស័ក្តិ ចំពោះវរសេនីយ៍ទោ សោម សុថារ័ត្ន អត្តលេខ ៧៩៤២៥ ក្រោមរូបភាពដកហូតមុខ តំណែង ពីអធិការរងនគរបាលខណ្ឌជ្រោយចង្វារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងសេចក្តីប្រកាសនោះ បានពន្យល់ថា ការសម្រេចបន្ថយ និងដកហូតឋានន្តរស័ក្តិ មកជា ពលបាលត្រីនេះដោយសារ ឈ្មោះ កែវ រ័ត្នមុនី ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ចំណែកប្រភពខ្លះបានអះអាងថា នាយនគរបាលរូបនេះឈ្មោះ កែវ រ័ត្នមុនី ប៉ុន្តែមិនដឹងបម្រើការងារនៅអង្គភាព ឫនាយកដ្ឋានណានោះឡើយ គ្រាន់តែដឹងថាពីមុនជាមន្រ្តីអាវុធហត្ថ ហើយក្រោយមកបានប្តូរក្របខណ្ឌជាមន្រ្តីនគរបាលជាតិវិញ៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង