ថៃ៖ រដ្ឋាភិបាលថៃរំពឹងថានឹងមានអ្នកទេសចរចិន ៨ លាននាក់មកពីប្រទេសចិននៅឆ្នាំ ២០២៤នេះបន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមលើកលែងលក្ខខណ្ឌតម្រូវទិដ្ឋាការ(VISA)ជាអចិន្ត្រៃយ៍សម្រាប់ពលរដ្ឋរបស់គ្នាទៅវិញទៅមកចាប់ពីខែមីនានេះ។
លោក Chai Wacharonke អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃបានអះអាងថាការលើកលែងទិដ្ឋាការនឹងនាំឱ្យមានការកើនឡើងនៃជើងហោះហើររវាងប្រទេសទាំងពីរ ដោយជំរុញឱ្យតម្លៃសំបុត្រធ្លាក់ចុះ និងជំរុញការមកដល់របស់ជនជាតិចិននៅក្នុងប្រទេសថៃ។
កាលពីឆ្នាំមុនថៃបានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរប្រទេសចិនចំនួន ៣.៥១ លាននាក់ក្នុងចំណោមការមកដល់សរុបចំនួន ២៨ លាននាក់។ រដ្ឋាភិបាលនៃប្រទេសថៃក្នុងសប្តាហ៍នេះ បានអនុម័តកាត់បន្ថយពន្ធលើភេសជ្ជៈមានជាតិអាល់កុល និងកន្លែងកម្សាន្តជាច្រើនទៀតហើយក៏បានពង្រីកម៉ោងបើកពីម៉ោង ២ ព្រឹកដល់ម៉ោង ៤ ព្រឹកសម្រាប់ក្លឹបរាត្រីផងដែរ វិធានការគឺធ្វើឡើងដើម្បីជំរុញកំណើនទេសចរបរទេសឲ្យចូលក្នុងប្រទេសថៃកាន់តែច្រើន៕