Cctimesw1140xh150cm copy

ផ្លូវជាតិលេខ៧៦ដែលបាក់ស្រុតក្នុងខេត្តមណ្ឌលគិរី បានស្ថាបនាតភ្ជាប់ឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

មណ្ឌលគិរី៖ ក្រសួងសាធារណការ នាថ្ងៃទី ៥ មករា បានបើកឲ្យដំណើរការកំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បច្ចុប្បន្នត្រូវបានស្ថាបនាតភ្ជាប់ឡើងវិញរួចរាល់ និងបើកឱ្យធ្វើចរាចរណ៍សម្រាប់រថយន្តគ្រប់ប្រភេទវិញជាធម្មតា។

នេះតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតប្រមាណ១៦៦ម៉ែត្រ ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញបានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម៉ែត្រ បានលទ្ធផល ១០០ភាគរយ និងបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៧៦(ស្នួល-សែនមនោរម្យ) មានប្រវែង១២៧គីឡូម៉ែត្រ ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនានៅក្នុងខែមីនា ឆ្នាំ២០១១។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង