ជប៉ុន៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅភាគកណ្តាលប្រទេសជប៉ុនបានកើនឡើងដល់ ៩២ នាក់ ខណៈចំនួនអ្នកបាត់ខ្លួនបានកើនឡើងដល់ ២៤២ នាក់។ ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់មកពីទូទាំងប្រទេសជប៉ុនបាននិងកំពុងតែព្យាយាមជួយសង្រ្គោះពលរដ្ឋដែកកប់ក្នុងអាគារ និងមនុស្សដែលជាប់គាំងក្នុងគំនរបាក់បែកដែលរងគ្រោះដោយការរញ្ជួយដី។
ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលក្រុមអ្នកជួយសង្រ្គោះបានបន្តជួយសង្រ្គោះពលរដ្ឋទោះបីជាអាកាសធាតុមិនអំណោយផល និងការរញ្ជួយដីនៅតែបន្តកើតមាននៅតំបន់មួយចំនួនទៀតក៏ដោយ។ រដ្ឋាភិបាលបានអះអាងថាពលរដ្ឋជាង ៣១,៨០០ នាក់កំពុងស្ថិតនៅក្នុងជម្រក ហើយផ្ទះរាប់ម៉ឺនខ្នងត្រូវបានបំផ្លាញ។ជប៉ុនជាប្រទេសដែលជួបគ្រោះរញ្ជួយដី ញឹកញាប់ជាងគេ នៅក្នុងពិភពលោក។ កាលពីឆ្នាំ ២០១១ ជប៉ុនជួបគ្រោះរញ្ជួយក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលបានបណ្តាលឲ្យគ្រោះមហន្តរាយរលកយក្សស៊ូណាមី នៅហ្វូគូស៊្ហីម៉ា ដែលបានសម្លាប់ និង ធ្វើឲ្យមនុស្សបាត់ខ្លួនជាង ២ម៉ឺននាក់៕