Cctimesw1140xh150cm copy

សេតវិមាន៖ កូរ៉េខាងជើងផ្តល់ជំនួយមីស៊ីល និងគ្រាប់ផ្លោងជាច្រើនដល់រុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យសន្តិសុខជាតិលោកអាម៉េរិកលោក John

វ៉ាស៊ីនតោន៖ សេតវិមានបានអះអាងនៅថ្ងៃព្រហស្បតិ៍ថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានផ្តល់ឱ្យរុស្សីនូវមីស៊ីលផ្លោង និងមីស៊ីលសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន ដែលរួមមានអាវុធខ្លះរុស្សីបានបាញ់ចូលទៅក្នុងអ៊ុយក្រែន។ ការផ្ទេរអាវុធថ្មីជាច្រើនប្រភេទរបស់កូរ៉េខាងជើងទៅកាន់រុស្សី នេះធ្វឡើងបន្ទាប់ពីកូរ៉េខាងជើង និងត្បូងកំពុងតែមានបញ្ហាជម្លោះក្នុងតំបន់ឧបទ្វីបកូរ៉េកាន់តែខ្លាំងឡើយ។

អ្នកនាំពាក្យសន្តិសុខជាតិលោកអាម៉េរិកលោក John Kirby ចាត់ទុកការផ្ទេរសព្វាវុធរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្សីថាជា "ជាការបង្កបញ្ហាក្នុងតំបន់ឲ្យកាន់តែធំ" លោកអះអាងថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងកូរ៉េខាងជើងជុំវិញនៃការផ្តល់ជំនួយដល់រុស្សី។

សម្រាប់លោក John Kirby "កងកម្លាំងរុស្សីបានបាញ់បង្ហោះយ៉ាងហោចណាស់មីស៊ីលផ្លោងផលិតដោយកូរ៉េខាងជើងចូលទៅក្នុងអ៊ុយក្រែនលោកជឿជាក់ថាសព្វាវុធមួយចំនួនរបស់រុស្សីធ្វើសង្រ្គាមជាមួយអ៊ុយក្រែនគឺត្រូវបានកូរ៉េខាងជើងលួចផ្តល់ទៅជាច្រើនប្រភេទ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង