Cctimesw1140xh150cm copy

ក្រុមជ្រុលនិយម«ឥស្លាម ISIS»ប្រកាសទទួលស្គាល់ខ្លួនជាអ្នកបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុម ISIS ពីរនាក់បងប្អូនដែលបានបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ង់

អ៊ីរ៉ង់៖ ក្រុម ISIS រឺហៅម្យ៉ាងទៀតថាក្រុមជ្រុលនិយមឥស្លាមបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅជិតកន្លែងបញ្ចុះសពមេបញ្ជាការយោធាអ៊ីរ៉ង់ Qasem Soleimani នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់នាសប្តាហ៍នេះ។ដោយក្នុងការបំផ្ទុះគ្រាប់បែកនោះយ៉ាងហោចណាស់មនុស្ស ៨៤ នាក់បានស្លាប់ និង ២៨៤ នាក់រងរបួសនៅក្នុងការបំផ្ទុះកាលពីថ្ងៃពុធ ដែលជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍ឆ្នាំ ១៩៧៩ មក។


សារព័ត៌មាន ISIS Al-Furqan បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ២៤ ម៉ោងបន្ទាប់ពីការផ្ទុះអះអាងថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតពីរនាក់ដែលជាបងប្អូនបានបំផ្ទុះនៅពេលដែលអ្នកកាន់ទុក្ខនិកាយស៊ីអ៊ីតបានប្រមូលផ្តុំគ្នាសម្រាប់ខួបលើកទី ៤ នៃការធ្វើឃាតលោក Qasem Soleimani ។ការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមជ្រុលនិយមឥស្លាមនេះធ្វើឡើងដោយពួកគេបានកំណត់គោលដៅប្រមូលផ្តុំនៃ "អ្នកនយោបាយ" នៅជិតផ្នូរនៃ "មេដឹកនាំអ៊ីរ៉ង់ដែលត្រូវបានអាម៉េរិកសម្លាប់កាលពីឆ្នាំ 2020"។ ក្រុម ISIS ចាត់ទុកអតីតមេបញ្ជាការអ៊ីរ៉ង់ជាន់ខ្ពស់បានមើលងាយសាសនារបស់ខ្លួន ហើយការបំផ្ទុះនេះក៏ជាការសងសឹកដល់ក្រុមអ្នកគាំទ្រលោក Qasem Soleimani ។

អ៊ីរ៉ង់មិនបានធ្វើអត្ថាធិប្បាយភ្លាមៗចំពោះការអះអាងទទួលខុសត្រូវរបស់ក្រុម ISIS នៅឡើយទេ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរដ្ឋផ្លូវការរបស់អ៊ីរ៉ង់ IRNA ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាភាសាអង់គ្លេស Press TV ទាំងពីរបានរាយការណ៍អំពីការអះអាងទទួលខុសត្រូវរបស់ ISIS ហើយក៏បានព្រមាននិងឲ្យក្រុម ISIS សងថ្លៃខូចខាតទាំងស្រុងឡើយវិញជុំវិញនៃការបំផ្ទុះគ្រាប់បែក។

លោក Qasem Soleimani គឺអតីតបុរសដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិកដែលបញ្ជាដោយអតីតប្រធានាធិបតី Donald Trump នៅអាកាសយានដ្ឋានអន្តរជាតិបាកដាដកាលពីថ្ងៃទី ៣ ខែមករាឆ្នាំ ២០២០ ។លោកត្រូវបានគេស្គាល់ថាជា "មេបញ្ជាការស្រមោល" របស់អ៊ីរ៉ង់ ហើយក៏ជាប្រធានកងឆ្មាំបដិវត្តន៍ Quds Force ដែលជាអង្គភាពវរជនដែលគ្រប់គ្រងប្រតិបត្តិការក្រៅប្រទេសរបស់អ៊ីរ៉ង់ថែមទៀតផង៕

លោក Qasem Soleimani 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង