Cctimesw1140xh150cm copy

ចំនួនអ្នកស្លាប់កើនឡើងដល់ ៦២នាក់ ក្នុងគ្រោះរញ្ជួយដីនៅជប៉ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ជប៉ុន៖ យ៉ាងហោចណាស់មនុស្ស ៦២ នាក់បានស្លាប់បាត់បង់ជីវិតនិងជាច្រើនរយនាក់ទៀតកំពុងរងរបួសពីគ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រកាលពីថ្ងៃចន្ទដែលបានវាយប្រហារខេត្ត Ishikawa បានបង្កឲ្យទឹកសមុទ្រហក់លោតដល់កម្ពស់ជាងមួយម៉ែត្រហើយ បណ្តាលឱ្យមានភ្លើងឆេះ និងដាច់ផ្លូវថ្នល់ជាច្រើនកន្លែង។ ឧបទ្វីបនៃ Noto ត្រូវបានគ្រោះរញ្ជួយដីវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយអគារជាច្រើនរយត្រូវបានបំផ្លាញ និងផ្ទះបានរលំនៅក្នុងទីក្រុងជាច្រើន។ រដ្ឋាភិបាលក្នុងតំបន់បានប្រកាសកាលពីថ្ងៃពុធថា មនុស្សចំនួន ៦២ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និងជាង ៣០០ នាក់បានរងរបួស ក្នុងនោះ ២០នាក់ក្នុងចំណោមពួកគេធ្ងន់ធ្ងរ។

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលក្រុមអ្នកជួយសង្រ្គោះបានបន្តជួយសង្រ្គោះពលរដ្ឋទោះបីជាអាកាសធាតុមិនអំណោយផល និងការរញ្ជួយដីនៅតែបន្តកើតមាននៅតំបន់មួយចំនួនទៀតក៏ដោយ។ រដ្ឋាភិបាលបានអះអាងថាពលរដ្ឋជាង ៣១,៨០០ នាក់កំពុងស្ថិតនៅក្នុងជម្រក ហើយផ្ទះរាប់ម៉ឺនខ្នងត្រូវបានបំផ្លាញ។ រថភ្លើង Shinkansen និងផ្លូវហាយវេបានដំណើរការឡើងវិញបន្ទាប់ពីមនុស្សរាប់ពាន់នាក់ត្រូវបានជាប់គាំង ការរញ្ជួយដីដ៏ខ្លាំងបានឈានទៅដល់កម្រិត ៧.៦ គឺជាការរញ្ជួយមួយដែលមិនធ្លាប់មាន ការរញ្ជួយដីនេះក៏បានព្រមានអំពីការកើនឡើងនៃគ្រោះរលកយក្សស៊ូណាមិអាចនិងកើតឡើងផងដែរ។

គួរបញ្ជាក់ថា ជប៉ុនជាប្រទេសដែលជួបគ្រោះរញ្ជួយដី ញឹកញាប់ជាងគេ នៅក្នុងពិភពលោក។ កាលពីឆ្នាំ ២០១១ ជប៉ុនជួបគ្រោះរញ្ជួយក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលបានបណ្តាលឲ្យគ្រោះមហន្តរាយរលកយក្សស៊ូណាមី នៅហ្វូគូស៊្ហីម៉ា ដែលបានសម្លាប់ និង ធ្វើឲ្យមនុស្សបាត់ខ្លួនជាង ២ម៉ឺននាក់។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង