Cctimesw1140xh150cm copy

វៀតណាមកាត់ទោសមន្ត្រីសុខាភិបាល ៣៨នាក់ ពាក់ព័ន្ធការសុីសំណូករឿងឧបករណ៍តេស្តកូវីដ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វៀតណាម៖ អតីតរដ្ឋមន្ត្រីសុខាភិបាលវៀតណាមម្នាក់ និងមនុស្ស ៣៧នាក់ផ្សេងទៀត ត្រូវបានកាត់ទោសនៅទីក្រុងហាណូយ នាថ្ងៃទីថ្ងៃ០៣ មករានេះ ដែលគេចោទប្រកាន់ពីបទផលិត និងចែកចាយឧបករណ៍ធ្វើតេស្ត COVID-19 ដែលលក់លើសពីតម្លៃដើម។

ក្នុងរឿងអាស្រូវរបស់ក្រុមហ៊ុន The Viet A Scandalនេះ ក្រុមមន្រ្តីជាន់ខ្ពស់វៀតណាម បានរងការចោទប្រកាន់ថា បានជួយសម្របសម្រួល កិច្ចព្រមព្រៀងទំហំខ្ទង់រាប់លានដុល្លារ ដើម្បីផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យនិងសហគមន៍នៅក្នុងប្រទេសវៀតណាម នូវឧបករណ៍ធ្វើតេស្តកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឈ្មោះ Viet A នៅក្នុងតម្លៃមួយ ដែលត្រូវបានដំឡើងតម្លៃថ្លៃជ្រុលខ្លាំង។ ក្នុងចំណោមបុគ្គលដែលបានឡើងសវនាការនាថ្ងៃពុធនេះ រួមមានអតីតរដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long ដែលត្រូវបានចោទថា ទទួលសំណូកគិតជាទឹកប្រាក់២,២៥លានដុល្លារ និងអតីតអភិបាលក្រុងហាណូយ លោក Chu Ngoc Anh ដែលរងការចោទពីបទបំពានច្បាប់ ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

មន្រ្តីរដ្ឋាភិបាលព្រមទាំងធុរជននិងពាណិជ្ជករ សរុបទាំងអស់យ៉ាងហោច១០០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ក្រោមការសង្ស័យជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវខាងលើ។ ហើយត្រូវបានគេប៉ាន់ស្មានថាប្រាក់ចំនួន ១៧២ លានដុល្លារសម្រាប់ក្រុមហ៊ុន Viet A និង ៣៤ លានដុល្លារអាម៉េរិក ដែលក្នុងនោះត្រូវបានគេចោទថាបានបង្វិលទៅក្នុង ការសូកប៉ាន់មន្រ្តីរដ្ឋាភិបាល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ក្រុមហ៊ុន Viet A បានអះអាងថា ខ្លួនផលិតឧបករណ៍តេស្តកូវីដបានចំនួន៨,៧លានដើម ក្នុងអំឡុងវិបត្តិជំងឺឆ្លងរាតត្បាតកើតឡើង ហើយភាគច្រើននៃឧបករណ៍ទាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គ្លីនិក និងមណ្ឌលសុខភាព នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន មន្រ្តីរដ្ឋាភិបាលវៀតណាម ៣នាក់ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ខណៈរាប់សិបនាក់ផ្សេងទៀត ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលវែង ក្រោមការចោទប្រកាន់ពីបទសុីសំណូក និងអំពើពុករលួយ ពាក់ព័ន្ធការរៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ប្រជាជនវៀតណាម ត្រឡប់មកពីក្រៅប្រទេស អំឡុងពេលកូវីដ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង