Cctimesw1140xh150cm copy

លោក ហ៊ុន​ ម៉ានី មានមោទនភាពចំពោះ«សៀវភៅធ្វើម្ហូបខ្មែរ»ជាប់ជ័យលាភីពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហ៊ុន​ ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាមួយក្រុមការងារ អ្នកស្រី រស់ រតនៈ ហៅ Chef Nak។

ភ្នំពេញ៖លោក ហ៊ុន​ ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៣ មករានេះ បានបង្ហាញពីមោទនភាព និង សាទរចំពោះសមិទ្ធិផលសៀវភៅធ្វើម្ហូបខ្មែរ «សោយ - មរតករសជាតិពីព្រះរាជដំណាក់ខ្មែរ» ដែលជាស្នាដៃរបស់ខ្មែរបានទទួលពានរង្វាន់ជ័យលាភី "សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក (Best of the Cookbook in the World 2023)" ក្នុងកម្មវិធី Gourmand Award កាលពីថ្ងៃទី២៩ ខែវិច្ឆិកា នៅក្រុង Riyahd ប្រទេស Saudi Arabia។

បើតាមលោក ហ៊ុន​ ម៉ានី បានចាត់ទុកសមិទ្ធិផលនេះ គឺជាជោគជ័យរួមមួយ ដែលឆ្លុះបញ្ចាំងពីការលះបង់ និងទឹកចិត្តដ៏មោះមុតរបស់កូនខ្មែរ ជាពិសេស Chef Nak ក្រុមការងារស្នូល និង ភាគីពាក់ព័ន្ធទាំងអស់ ក្នុងបេសកកម្មអភិវឌ្ឍ លើកកម្ពស់ ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាតាមរយៈសិល្បៈធ្វើម្ហូបខ្មែរ ទៅកាន់ពិភពលោក។

លោក ហ៊ុន​ ម៉ានី បានថ្លែងថា "យើងទាំងអស់គ្នា រីករាយដែលបានចូលរួមចំណែកគាំទ្រក្នុងដំណើរបេសកកម្មដ៏មានអត្ថន័យនេះ ហើយអ្វីដែលជាការចូលរួមរបស់យើង គឺជាមួយផ្នែកតូច បើធៀបនឹងទំហំការតស៊ូ ប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត របស់ Chef Nak និង ក្រុមការងារស្នូលទាំងអស់ក្នុងការជំនះរាល់ឧបសគ្គនានា ផ្តើមចេញពីការបំផុសគំនិតរៀបចំ ការសរសេរចងក្រងយ៉ាងល្អិតល្អន់ ការផ្តិតរូបភាពយ៉ាងទាក់ទាញ និងការរចនាយ៉ាងប្រណិត រហូតឈានដល់ការសម្រេចសមិទ្ធិផលសៀវភៅធ្វើម្ហូប «សោយ» យ៉ាងល្អឯកសម្រាប់កម្ពុជា ហើយដោយមានការទទួលស្គាល់លើឆាកអន្តរជាតិ។"

គួរបញ្ជាក់ថា សៀវភៅធ្វើម្ហូប "សោយ" ដែលជាស្នាដៃរបស់អ្នកស្រី រស់ រតនៈ ហៅ Chef Nak នៅថ្ងៃទី២៩វិច្ឆិកា បានទទួលពានរង្វាន់សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក ក្នុងកម្មវិធី Gourmand World Cookbook Awards លើកទី២៩ ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា"ពានរង្វាន់អូស្ការ"ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង