ថៃ៖ ប្រទេសថៃ និង ចិន បានប្រកាសរួមគ្នាពីការងារអាទិភាពក្នុងការលើកលែងការតម្រូវទិដ្ឋាការ VISA សម្រាប់ដំណើរឆ្លងកាត់របស់ប្រទេសពលរដ្ឋនៃប្រទេសទាំងពីរ ចាប់ពីខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។នេះជាកាអះអាងរបស់ លោកនាយករដ្ឋមន្ត្រីថៃ ក្នុងសន្និសីទកាសែតសារព័ត៌មានក្នុងក្រុងបាងកក។
នាយករដ្ឋមន្ត្រីថៃ ស្រេតថា ថាវីស៊ីន បានគូសបញ្ជាក់ថា គោលនយោបាយលើកលែង VISA នេះ និង ជំរុញសេដ្ឋកិច្ចនៃប្រទេសថៃឲ្យឈានដល់កម្រិងពិសេសមួយទៀត។លោកថា "ឥឡូវនេះយើងត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកប្រទេស និង ដើម្បីថែរក្សាភ្ញៀវទេសចរឱ្យបានល្អនៅក្នុងប្រទេសទាំងពីរ។ជនជាតិចិនជាង ២២ម៉ឺននាក់នាក់បានចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃជាលើកដំបូងនៅពេលដែលលោកបានប្រកាសលើកលែងទិដ្ឋាការរយៈពេលខ្លីកាលពីពេលកន្លង។ លោកបានបន្តថា៖ «នេះគឺជាការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសថៃនិងប្រទេសចិននិងការជំរុញដល់សារៈសំខាន់នៃលិខិតឆ្លងដែនរបស់ប្រទេសទាំងពីរ»។
ប្រទេសចិនក៏បានលើកលែងលក្ខខណ្ឌទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងបណ្តាលប្រទេសមួយចំនួនផងដែរ។កាលពីខែវិច្ឆិកាឆ្នាំមុនចិន បានប្រកាសពីការសាកល្បងដោយការធ្វើដំណើរគ្មានទិដ្ឋាការសម្រាប់ភ្ញៀវមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី។កម្មវិធីដែលបានចាប់ផ្តើមក្នុងខែធ្នូនឹងមានរហូតដល់ចុងខែវិច្ឆិកាឆ្នាំនេះ៕