Cctimesw1140xh150cm copy

ស្លាប់៥នាក់ក្នុងឧបទ្ទវហេតុយន្តហោះពីរប៉ះទង្គិចគ្នានៅព្រលានយន្តហោះតូក្យូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ជប៉ុន៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមួយគ្រឿង កាលពីថ្ងៃទី ២ ម្សិលមិញ បានផ្ទុះឆេះ នៅលើផ្លូវពេល កំពុងចុះចតនៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ បន្ទាប់ពីបានបុកគ្នាជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុន។ក្នុងឧបទ្ទវហេតុនេះ បាននាំឱ្យ មនុស្ស ៥នាក់ក្នុងចំណោម ៦នាក់បានបាត់បង់ជីវិត។

ទីក្រុងតូក្យូ នៅល្ងាចថ្ងៃទី ២ មករា ឆ្នាំ ២០២៤ យន្តហោះ Airbus 350 ដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines បានប៉ះទង្គិចជាមួយយន្តហោះមួយគ្រឿងទៀតរបស់ក្រុមអ្នកយាមល្បាតសមុទ្រជប៉ុន ដែលចេញដំណើរទៅសង្គ្រោះជនរងគ្រោះដោយសាររញ្ជួយដី។ ការប៉ះទង្គិចគ្នានេះ បានបណ្តាលឲ្យយន្តហោះដឹកអ្នកដំណើរ Airbus 350 ឆាបឆេះឡើងជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ។

យោងតាមសារព័ត៌មានជប៉ុន អ្នកដំណើរទាំង ៣៦៧ នាក់ ព្រមទាំងបុគ្គលិកបម្រើការលើយន្តហោះ ១២ នាក់ទៀត ត្រូវគេជួយសង្គ្រោះបានដោយជោគជ័យ។ ប៉ុន្តែ មនុស្ស ៥ នាក់ ក្នុងចំណោមសមាជិកសរុប ៦ នាក់ ដែលមានវត្តមាននៅលើយន្តហោះយាមល្បាតសមុទ្រ បានបាត់បង់ជីវិត។

នាយករដ្ឋមន្ត្រី Fumio Kishida បានឲ្យដឹងថាវាជារឿងអកុសលមួយដែលមិនធ្លាប់កើតមាន ដែលសមាជិកឆ្មាំឆ្នេរសមុទ្រទាំងប្រាំនាក់បានស្លាប់ក្នុងឧបទ្ទវហេតុនេះ លោកបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ ហើយលោកក៏មានការគោរពយ៉ាងខ្លាំងចំពោះកាតព្វកិច្ចដ៏រឹងមាំរបស់ក្រុមទាហានឆ្នាំសមុទ្រ ។

សមាជិកទាំង៥នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុនេះរួមមានលោក Nobuyuki Tahara អាយុ ៤១ ឆ្នាំលោក Yoshiki Ishida អាយុ ២៧ ឆ្នាំ Wataru Tatewaki អាយុ ៣៩ ឆ្នាំ លោក Makoto Uno អាយុ ៤៧ ឆ្នាំ និងលោក Shigeaki Kato អាយុ ៥៦ ឆ្នាំ។

អ្នកដំណើរក្នុងកន្លែងកើតហេតុម្នាក់បានរៀបរាប់ហេតុការណ៍ឲ្យដឹងថា ដំបូងយន្តហោះរបស់អ្នកដំណើរចាប់ផ្តើមចុះចតធម្មតា ក្រោយមកក៏បានលឺសម្លេងផ្ទុះជាខ្លាំងតែដោយសារតែគិតថាមិនអីក៏មិនចាប់អារម្មណ៍ និង សម្លេងនោះ មួយសន្ទុះក្រោយមកក៏ក្រលេកមើលតាមបង្អូចក៏ឃើញយន្តហោះចេញភ្លើងជាខ្លាំងអ្នកដំណើរក្នុងយន្តហោះចាប់ផ្តើមស្រឡាំងកាំង និង ស្រែងពេញយន្តហោះ។តៃកុងយន្តហោះក៏បានបើជណ្តើរអាសន្នឲ្យក្រុមអ្នកដំណើរធ្វើការចាកចេញពីយន្តហោះភ្លាមៗ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង