ជប៉ុន៖ យន្តហោះដឹកអ្នកដំណើរជប៉ុនប្រមាណ ៣៧៩នាក់បានឆាបឆេះក្រោយបានបើកបុកជាមួយយន្តហោះឆ្មាំឆ្នេរសមុទ្រសមុទ្ររបស់ជប៉ុន ក្រោយពីបានប៉ះទង្គិចគ្នាភ្លាមៗតៃកុងយន្តហោះជប៉ុនបានធ្វើការប្រកាសអាសន្ននិងជម្លៀសអ្នកដំណើរទាំងអស់គ្នាឲ្យចាកចេញពីយន្តហោះ។
កាសែតជប៉ុន NHK បានឱ្យដឹងថា "បច្ចុប្បន្នជប៉ុនកំពុងវាយតម្លៃពីទំហំនៃការខូចខាត" ។យន្តហោះនោះមានឈ្មោះថា Japan Airlines Flight 516 បានចាកចេញពីព្រលានយន្តហោះ New Chitose នៅម៉ោង ៤ល្ងាច ហើយត្រូវបានកំណត់ពេលចុះចតនៅអាកាសយានដ្ឋាន Haneda នៅម៉ោង ៥ និង ៤០នាទី ។ អ្នកដំណើរនៅក្នុងយន្តហោះត្រូវបានអាជ្ញាធរអះអាងថាបានចាកចេញពីកន្លែងយន្តហោះឆេះដោយសុវត្ថិភាព៕