ថៃ៖ ការប្រកួតរវាងកំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao (ម៉ានី ប៉ាគីអៅ) និងអ្នកប្រដាល់ថៃ Buakaw Banchamek (បូខាវ) និងជួបគ្នាក្នុងការប្រកួតនៅដើមឆ្នាំ២០២៤ខាងមុខនេះ នឹងព្រព្រឹត្តិតក្នុងទីក្រុងបាងកក ប្រទេសថៃ នៅសង្វៀន Impact Arena ក្នុងខែមេសាខាងមុខនេះ។ ក្នុងការប្រកួតនេះសហព័ន្ធប្រដាល់ WBC ក៏បានប្រកាសដាក់ខ្សែក្រវាត់ Legends Championship សម្រាប់កីឡាករទាំងពីរប្រកួតដណ្ដើមផងដែរ។
កីឡាករ Manny Pacquiao មានដើមកំណើតនៅហ្វីលីពីន ជាអ្នកប្រដាល់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកបានគ្រង់តំណែងជើងឯកពិភពលោក ចំនួន ៧ស្ថាប័ន រួមមាន WBC, IBF WBO និង WBA នៅក្នុងអំឡុងអាជីពរបស់គាត់។ កីឡាកររូបនេះ បានបង្ហាញខ្លួនក្នុងអាជីពជាអ្នកប្រដាល់ដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៩៥ ហើយនៅតែបន្តសកម្មភាពក្នុងការប្រកួតដល់ឆ្នាំ ២០២១។
រីឯកីឡាករ Buakaw Banchamek របស់ប្រទេសថៃ គឺជាអ្នកប្រដាល់សេរីដ៏ល្បីឈ្មោះដែលបានចាប់អាជីពចាប់ពីពេលដែលលោកដណ្ដើមបានជើងឯកក្នុងព្រឹត្តិការណ៍ K-1 MAX Grand Prix នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០ ដែលជាការប្រកួតរវាង Muay Thai និង kickboxing បានបង្កើតកំណត់ត្រាឈ្នះជាង ២៤០ប្រកួតនៅក្នុងអាជីព។ ការប្រកួតរវាងជើងខ្លាំងទាំងពីរត្រូវធ្វើឡើងជាលក្ខណៈប្រដាល់សកល ក្នុងប្រភេទទម្ងន់ ១៥៥ ផោន ដោយប្រើពេល៦ទឹក ក្នុង ១ទឹកមាន៣នាទី និងសម្រាក២នាទី៕