Cctimesw1140xh150cm copy

បក្សប្រឆាំងនៅកូរ៉េខាងត្បូងត្រូវបាន«ឃាតករចាក់ចំក»កំឡុងពេលឃោសនាបក្ស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Lee Jae-myung ត្រូវបានគេសង្រ្គោះបថមមុនពេលបញ្ជូនទៅកាន់មន្ទីពេទ្យ

កូរ៉េ៖ មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបលោកត្រូវឃាតករលួចចូលចាក់ចំកញ្ចឹងក អំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា លោក លី ដែលជាប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានឃាតករចាក់ចំផ្នែកខាងឆ្វេងនៃករបស់លោក អំឡុងពេលឆ្លើយសំណួរជាមួយអ្នកសារព័ត៌មាន។ឃាតករមិនស្គាល់អត្តសញ្ញាណត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ។

លោក លី បានឈរឈ្មោះជាប្រធានាធិបតីកូរ៉េខាងត្បូងនៅឆ្នាំ ២០២២ ប៉ុន្តែបានចាញ់លោក Yoon Suk-yeol ដែលជាអ្នកអភិរក្សនិយម។ កើតក្នុងគ្រួសារកសិករក្រីក្រ លោក លី បានចូលប្រឡូកក្នុងឆាកនយោបាយ នៅពេលដែលត្រូវបានជាប់ឆ្នោតជាអភិបាលក្រុង Seongnam ក្នុងឆ្នាំ ២០១០។ លោកបានធ្វើការនៅក្នុងរោងចក្រមួយដើម្បីតស៊ូរៀនសូត្ររហូតដល់បញ្ចប់ការសិក្សា។ ប្រធាធិបតីកូរ៉េខាងត្បូង លោក Yoon ក៏បានថ្កោលទោសការវាយប្រហាររបស់ឃាតករទៅកាន់ដៃគូរបក្សប្រឆាំងរបស់លោកផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង