Cctimesw1140xh150cm copy

OCIC Group ទទួលពានរង្វាន់ពីប្រទេសម៉ាឡេស៊ី ដែលត្រូវបានគេទទួលស្គាល់ក្នុងអាស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/
OCIC Group ទទួលបានពានរង្វាន់ដោយអមជាមួយនឹងវត្តមាននៃ Deputy Minister of Entrepreneurship នៃប្រទេសម៉ាឡេស៊ី YB Senator Puan Sarawathy Kandasami (ដែលមានក្នុងរូបភាព)។

កាលពីខែធ្នូ ឆ្នាំ២០២៣ OCIC Group ទទួលបានពានរង្វាន់ សហគ្រាសដែលលេចធ្លោក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Platium Business ប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តនៅទីក្រុងកូឡាឡាំពួដែលត្រូវបានរៀបចំឡើងដោយសមាគមនៃសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ី។

OCIC Group ជាក្រុមហ៊ុនពហុផលិតផលមួយដែលមានភាពសកម្មនៅក្នុងអាស៊ីអាគ្នេយ៍ ត្រូវបានទទួលស្គាល់ ដោយសារតែមានការនាំមុខនៅក្នុងការអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលជះឥទ្ធិពលវិជ្ជមានទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន។

ឆ្នាំនេះ កម្មវិធីនេះមានវត្តមាននៃការចូលរួមដោយឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីអមសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត រួមទាំង ឯកឧត្តម អ៊ុក ចាន់ដារ៉ា ដែលជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។

ឧបនាយករដ្ឋមន្រ្តីនៃសហគ្រិនភាពនៃប្រទេសម៉ាឡេស៊ី YB Senator Puan Saraswathy Kandasami ក៏បានចូលរួមជាធិបតីផងដែរ។

លោក Thierry Tea ដែលជាអនុប្រធាននៃ OCIC Group ជាមួយនឹងឯកឧត្តម ភាព កុល( រដ្ឋមន្ត្រីអមសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត) រួមទាំង ឯកឧត្តម អ៊ុក ចាន់ដារ៉ា (ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី)

លោក Thierry Tea ដែលជាអនុប្រធាននៃ OCIC Group បានទទួលពានរង្វាន់តំណាងឱ្យ អ្នកឧកញ៉ា ពុង ឃាវសែ បានរៀបរាប់ថា «រយៈពេលប្រមាណ ៣០ ឆ្នាំមកនេះ ស្ថាបនិកនៃ OCIC Group បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងឡាវ ដើម្បីធ្វើឱ្យមានកំណើននៃសហគ្រាសធុនតូច និងមធ្យម។ លើសពីនេះទៅទៀត ការទទួលស្គាល់ពីសហគ្រិននិងសំណាក់ថ្នាក់នាំនៃវិស័យផ្សេងៗនៅក្នុងតំបន់អាស៊ាន នឹងជាការជម្រុញទឹកចិត្តដ៏អស្ចារ្យសម្រាប់ OCIC Group នៅក្នុងការបង្កើតឱកាសបន្ថែមឱ្យបានកាន់តែច្រើនទៀតសម្រាប់ប្រជាជនរាប់លាននាក់។»

The Platinum Business Awards ត្រូវបានរៀបចំតាំងពីឆ្នាំ២០០២មកម្ល៉េះ ដោយមានការចូលរួមពីសមាជិកលើសពី១០០០០ នៅក្នុងសមាគមនៃសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសម៉ាឡេស៊ី ដែលជាស្ថាប័នមួយដែលផ្តល់ពានរង្វាន់ និងទទួលស្គាល់នូវសហគ្រាសធុនតូច និងមធ្យម រួមទាំង ភាពជោគជ័យនៃអាជីវកម្មដើម្បីជាការចូលរួមគាំទ្រឱ្យមានការពង្រីកបន្ថែមទៀតនៃសហគ្រាសធុនតូច និងមធ្យម ពីព្រោះថា សហគ្រាសធុនតូច និងមធ្យមគឺជា ឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនីមួយៗ។ នៅក្នុងប្រទេសកម្ពុជា អាជីវកម្មប្រមាណ ៩០ភាគរយ គឺជាសហគ្រាសធុនតូច និងមធ្យម ដែលមានការចូលរួមចំណែករហូតដល់ ៦០ ភាគរយនៃ GDP ប្រទេសកម្ពុជា។

ឆ្នាំនេះ កម្មវិធី The Platinum Business Awards ដែលត្រូវបានរៀបចំក្នុងទីក្រុងកូឡាឡាំពួ មានចំនួនអ្នកចូលរួមប្រមាណ ២០០០ នាក់ ដែលត្រូវបាន Malaysia Book of Records ចាត់ទុកថាជាកម្មវិធីផ្តល់ពានរង្វាន់ដែលមានអ្នកចូលរួមច្រើនជាងគេ ។

ជាមួយនឹងគោលដៅចែករំលែកទស្សនៈស្តីពីការអភិវឌ្ឍន៍អាជីវកម្ម និងការផ្លាស់ប្តូរចំណេះដឹងផ្នែកបច្ចេកវិទ្យា កម្ពុជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសហគមន៍ធុរកិច្ចនៃប្រទេសម៉ាឡេស៊ី។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាប់គម្រោងចំនួន 162 និងការវិនិយោគរបស់ម៉ាឡេស៊ីចំនួន 3,2 ពាន់លានដុល្លារអាមេរិកនៅកម្ពុជា។

បន្ថែមពីនេះទៅទៀត កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម Dato Sri Ricky Yaw ដែលជាប្រធានក្រុមហ៊ុន Eakon Group និងជានាយកសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា (MCCC) រួមទាំងមាន គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម ភាព កុល ដែលមានវត្តមាន រដ្ឋលេខាធិការឯកឧត្តម យីង សារ៉ាត់ រដ្ឋលេខាធិការ Thierry Tea និង Lim Keanan ដើម្បីធ្វើការទស្សនកិច្ច និងផ្លាស់ប្តូរជាមួយក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី ព្រមទាំងមានការចូលរួមពីសមាជិកនៃសមាគមសហគ្រាសធុនតូច និងមធ្យមនៃប្រទេសម៉ាឡេស៊ីផងដែរ។

អ្នកឧកញ៉ា ពុង ខៀវសែ ដែលជាស្ថាបនិកនៃ OCIC ដែលត្រូវបានទទួលស្គាល់ដោយសមាគមសហគ្រាសធុនតូច និង មធ្យមនៃប្រទេសម៉ាឡេស៊ី។

ក្រុមហ៊ុន OCIC Group បាននិងកំពុងបង្កើតទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយសហគមន៍ធុរកិច្ចម៉ាឡេស៊ី រួមទាំងអតិថិជន អ្នកផ្គត់ផ្គង់ និងភាពជាដៃគូនៅទូទាំងសង្កាត់ផ្សេងៗគ្នានៅកោះពេជ្រ ទីក្រុងនរា ទីក្រុងអូឡាំព្យា ឬទីក្រុងរណបជ្រោយចង្វារ ក៏ដូចជាការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

ឆ្នាំ 2023 គឺជាឆ្នាំដ៏មមាញឹកសម្រាប់ក្រុមហ៊ុន OCIC Group ដែលបានបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនក្នុងចំណោមនោះ រួមមានស្ពានកោះពេជ្រ-កោះនរាប្រវែង 824 ម៉ែត្រ និងស្ពានកែវឬស្សីប្រវែង 922 ម៉ែត្រ ដែលតភ្ជាប់ផ្នែកទាំងសងខាងនៃទន្លេសាប ពីផ្លូវជាតិលេខ៥ ដល់ផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ។

ជាចុងក្រោយ បន្ថែមពីលើភាពជាដៃគូ ឬបើកដំណើរការជាមួយក្រុមអន្តរជាតិដូចជា Accor Hotels ពីប្រទេសបារាំង, Big C ពីប្រទេសថៃ និង Singapore Airline Engineering មកពីប្រទេសសិង្ហបុរី , OCIC Group បានបញ្ចប់ការជោគជ័យឆ្នាំ 2023 ដោយទទួលបានការទទួលស្គាល់ពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ ដោយត្រួសត្រាយផ្លូវសម្រាប់ បញ្ហាប្រឈមបន្ថែមទៀតនៅឆ្នាំ 2024 ។

ក្រុមហ៊ុន OCIC Group ឈរឈ្មោះជាអង្គភាពវិនិយោគឈានមុខគេមួយរបស់កម្ពុជា ដែលបង្ហាញពីភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងត្រួសត្រាយឱ្យមានការអភិវឌ្ឍន៍។ ក្នុងនាមជាមហាអំណាចវិនិយោគឈានមុខគេរបស់ប្រទេស យើងដើរតួនាទីជាដៃគូអាជីវកម្មជាសកល ដោយរួមបញ្ចូលគ្នានូវការយល់ដឹងក្នុងស្រុកយ៉ាងរលូនជាមួយនឹងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរទៅនឹងស្តង់ដារពិភពលោក។ ជាមួយនឹងគម្រោងសំខាន់ៗដូចជា កោះពេជ្រ ទីក្រុងជ្រោយចង្វារ និងអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី យើងបានកំណត់ទិសដៅអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ដោយប្រកាន់ខ្ជាប់នូវតម្លៃស្នូលនៃការបង្កើតថ្មី ភាពជាសហគ្រិន ទំនួលខុសត្រូវសង្គម និងភាពស្មោះត្រង់ OCIC ប្តេជ្ញាមិនត្រឹមតែការរួមចំណែកផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែការពង្រឹងប្រជាជនកម្ពុជានៅក្នុងគ្រប់ភាពជាដៃគូ និងគម្រោងដែលយើងអនុវត្ត។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង