Cctimesw1140xh150cm copy

អ្នកជំនាញបង្ហាញក្តីសង្ឃឹមស្វែករកយន្តហោះ MH370 ម៉ាឡេស៊ីដែលបាត់ខ្លួនកាលពីឆ្នាំ២០១៤

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ម៉ាឡេស៊ី៖ អ្នកជំនាញរុករកក្នុងទឹកជ្រៅបានបង្ហាញក្តីសង្ឃឹមក្នុងការស្វែងរកជើងហោះហើរ MH370 របស់ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានធ្លាក់និងបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីឆ្នាំ២០១៤ ដោយក្នុងនោះយន្តហោះ MH350 បានផ្ទុកអ្នកដំណើរ២៣៩នាក់បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាយ៉ាងចម្លែកបំផុត អ្នកជំនាញអះអាងថា បំណែកនៃយន្តហោះអាចត្រូវបានរកឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃ។

យោងតាមរបាយការណ៍របស់កាសែតចិន South China Morning Post អ្នកជំនាញផ្នែកអវកាសលោក Jean-Luc Marchand និងអ្នកបើកយន្តហោះគឺលោក Patrick Blelly កំពុងជំរុញឱ្យមានការស្វែងរកថ្មីមួយបន្ទាប់ពីរូបលោកបានរកឃើញដានមួយចំនួននៃការបាត់ខ្លួនយន្តហោះ MH370។ អ្នកជំនាញទាំងពីររូនបានអះអាងថា តំបន់រុករកថ្មីនេះ ផ្អែកលើទ្រឹស្តីដែលថាយន្តហោះនេះត្រូវបាន "ធ្លាក់ដោយអាថ៌កំបាំងនៅក្នុងជម្រៅសមុទ្រដ៏សែនជ្រៅ" ហើយបច្ចុប្បន្ននេះលោកទាំងពីរកំពុងទទួលបានតម្រុយមួយចំនួននៃទីតាំងយន្តហោះដែលបានធ្លាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង