Cctimesw1140xh150cm copy

គីមជុងអ៊ុនប្រាប់ឲ្យទាហានត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យទាហានកូរ៉េខាងជើងទាំងអស់ "ពន្លឿន" ការរៀបចំសង្រ្គាម រួមទាំងរៀបចំនុយក្លេអ៊ែរឲ្យបានលឿងជាទីបំផុត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះ។ ការអំពាវនាវរបស់ គីមជុងអ៊ុន កើតឡើងតែមួយសប្តាហ៍បន្ទាប់ពីលោក គីម បានព្រមានថាក្រុងព្យុងយ៉ាងនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារនុយក្លេអ៊ែរប្រសិនបើ "កូរ៉េខាងជើងរងការគំរាមគំហែង" ពីប្រទេសណាមួយ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍ថា លោក គីម បានស្នើឱ្យទាហានកូរ៉េខាងជើង "បង្កើនល្បឿនសម្រាប់ការត្រៀមខ្លួនធ្វើសង្រ្គាម" នាពេលខាងមុខ។ លោកក៏បានសង្កត់ធ្ងន់ថា "ស្ថានភាពយោធា" នៅលើឧបទ្វីបកូរ៉េបានក្លាយទៅជា "បញ្ហាឆ្លងដែនបន្ទាត់ក្រហម" ដោយសារតែ "ការប្រឈមមុខដាក់គ្នា" ដែលមិនធ្លាប់មានពីមុនមកជុំវិញនៃការប្រឆាំងនឹងកូរ៉េខាងជើងរបស់អាម៉េរិក និងកូរ៉េខាងត្បូង។

កាលពីដើមខែនេះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិកបានមកដល់ទីក្រុងកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង ហើយទីក្រុងវ៉ាស៊ីនតោនបានធ្វើសមយុទ្ធហោះហើរយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់ខ្លួនក្នុងសមយុទ្ធជាមួយទីក្រុងសេអ៊ូល និងតូក្យូ។កន្លងមកកូរ៉េខាងជើងបានចាត់ទុកវត្តមានរបស់អាម៉េរិក ដូចជាយន្តហោះទម្លាក់គ្រាប់បែក B-52 នៅក្នុងសមយុទ្ធរួមគ្នានៅលើឧបទ្វីបកូរ៉េថាជា "ចលនាបង្កហេតុនៃសង្គ្រាមនុយក្លេអ៊ែរ"របស់អាម៉េរិក និងកូរ៉េខាងត្បូងដែលជាអ្នកបង្ក។

ទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ បានបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ដោយជោគជ័យ ដោយបានកំណត់ឋានៈរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ទំនើបបំផុតនៅក្នុងឆ្នាំ ២០២៣នេះ។លោក គីម នៅដើមសប្តាហ៍នេះ បានកំណត់ឆ្នាំ ២០២៣ ជា "ឆ្នាំនៃការផ្លាស់ប្តូរដ៏អស្ចារ្យ" ដែលទីក្រុងព្យុងយ៉ាងសម្រេចបាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង