Cctimesw1140xh150cm copy

ទឹកជំនន់នៅថៃបណ្តាលឲ្យ៦នាក់ស្លាប់ និងរាប់ម៉ឺននាក់ត្រូវភៀសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ថៃ៖ មន្ត្រីអាជ្ញាធរប្រទេសថៃបានឲ្យដឹងនាថ្ងៃពុធនេះថាគ្រោះទឹកជំនន់បានបណ្ដាលឲ្យ មនុស្សយ៉ាងហោចណាស់ចំនួន ៦ នាក់ស្លាប់ និងរាប់ម៉ឺននាក់ទៀតត្រូវទទួលរងនូវផលប៉ះពាល់។ ទឹកជំនន់បានចាប់ផ្តើមកាលពីថ្ងៃទី ២២ ខែធ្នូ នឹងបានវាយប្រហារផ្ទះប្រជាជនជាង ៧០,០០០ខ្នង នៅទូទាំងខេត្ត Satun, Songkhla, Pattani, Yala និង Narathiwat ។ 

អភិបាលរងខេត្តលោក Preecha Nualnoi បានឲ្យដឹងថាបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃមក បានបណ្តាលឱ្យមានទឹកជំនន់ឡើងដល់កម្ពស់ប្រហែល ៣ ម៉ែត្រ នៅកន្លែងមួយចំនួន។ ហើយក្រុមសង្គ្រោះក៏បានបន្តធ្វើការត្រួតពិនិត្យកន្លែងគ្រោះទឹកជំនន់ និងបានផ្តល់ទឹក និងអាហារមួយចំនួនដល់អ្នកដែលកំពុងតែរងគ្រោះ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃបាននិយាយថា កម្រិតទឹកបានធ្លាក់ចុះនាព្រឹកថ្ងៃពុធនេះ ហើយសេវាផ្លូវដែកមួយចំនួននៅក្នុងខេត្ត Narathiwat ដែលមានព្រំប្រទល់ជាប់ប្រទេសម៉ាឡេស៊ីបានដំណើរការឡើងវិញបន្ទាប់ពីមានការបិទជាច្រើនថ្ងៃដោយសារការធ្លាក់ភ្លៀង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង